សម្តេចពិជ័យសេនាទៀបាញ់នឹងជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក ចិន សិង្ហបូរី និងអូស្រ្តាលីនៅទឹកដីសិង្ហបូរី

168
UI Promtion 2021

ភ្នំពេញ៖សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២២នេះបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ (កិច្ចសន្ទនាសាំងហ្រ្គីឡា) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ដល់១២ ខែមិថុនានៅប្រទេសសិង្ហបុរីហើយក្រៅពីចូលរួមកិច្ចប្រជុំនេះសម្តេចនឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក ចិន អូស្រ្តាលី និងសិង្ហបូរី ។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលក្រសួងការពារជាតិបានចេញនាពេលកន្លងទៅនេះបានឲ្យដឹងថាកិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២២នេះកិច្ចប្រជុំនឹងលើកយកវិធានបទជាច្រើនមកពិភាក្សាដោយក្នុងនោះនិយាយអំពីជំហានបន្ទាប់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកការគ្រប់គ្រងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ពហុប៉ូល.ការបង្កើតទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការសន្តិសុខទំនើបកម្មយោធានិងសមត្ថភាពការពារជាតិថ្មីៗចក្ខុវិស័យរបស់ប្រទេសចិនទៅលើសណ្តាប់ធ្នាប់តំបន់បញ្ហាប្រឈមតាមអ៊ីនធឺណិតនិងការវិវត្តនៃបច្ចេកវិទ្យាការពារជាតិ និងគំនិតថ្មីសម្រាប់ការធានាស្ថិរភាពក្នុងតំបន់ជាដើម។
តាមសេចក្តីប្រកាសបានបញ្ជាក់ទៀតថាកិច្ចប្រជុំកំពូលក៏នឹងមានក្រុមពិភាក្សាតូចៗ នៅក្នុងសម័យប្រជុំពិសេសចំនួន៤ផងដែរ ដែលរួមមាន៖ (|)សន្តិសុខអាកាសធាតុ និងវិស័យការពារជាតិបៃតង ()តួនាទីអាវុធនុយក្លេអ៊ែរក្នុងសន្តិសុខតំបន់, (|) បញ្ហាមីយ៉ាន់ម៉ា៖ ការស្វែងរកវិធីសាស្រ្តឆ្ពោះទៅមុខ និង (iv) សន្តិសុខលម្ហសមុទ្រ៖ ពីក្រម
សីលធម៌ឈានទៅទំនាក់ទំនងនៅពេលមានវិបត្តិ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះបានលើកឡើងទៀតថានៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩នេះសម្តេចពិជ័យសេនាទៀបាញ់នឹងអញ្ជើញថ្លែងសេចក្តីថ្លែងការណ៍ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងសម័យប្រជុំពេញអង្គទី៤ស្តីពី«ទំនើបកម្មយោធានិងសមត្ថភាពការពារជាតិថ្មីៗ»ដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានាដែលអាចបង្កឡើងដោយការអភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់និងមុខងារដែលសមត្ថភាពថ្មីៗទាំងនោះអាចដើរតួនាទីក្នុងការរក្សាតុល្យភាពស្ថិរភាពតំបន់។
ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន(ADMM)និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះសម្តេចពិជ័យសេនាក៏នឹងថ្លែងគូសបញ្ជាក់អំពីគោលជំហររបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់តួនាទី និងសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខនានាស្របតាមមូលបទកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»៕