វណ្ណឌីន ក្នុងការសរសេររៀបរៀងសៀវភៅ ដែលមានចំណងជើងថា៖ “ធ្វើដំណើរជាង ២៥,០០០ គីឡូម៉ែត្រ “បេសកកម្មមិនអាចទៅរួច បានក្លាយជាបេសកកម្មសម្រេចបានជោគជ័យ ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី”

128
UI Promtion 2021

លោកជំទាវវេជ្ជបណ្ឌិត បានថ្លែងថា ខ្ញុំសូមប្រណមហត្ថាទាំងទ្វេ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជាមួយនឹងការ ដឹងគុណមិនអាចបំភ្លេចបាននូវទឹកចិត្តមេត្តា ករុណាទិគុណដ៏ល្អប្រពៃបំផុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ និងផ្ដល់ទាំងថវិកាសម្រាប់ការបោះពុម្ភសៀវភៅនេះ ជាលើកដំបូងចំនួន ៣០០០ក្បាល សម្រាប់ចែកផ្សព្វផ្សាយដោយមិនមានការលក់ដូរអ្វីទាំងអស់ (free of charge) ជូនដល់ក្រសួង-ស្ថាប័ន សាកលវិទ្យាល័យនិងបណ្ណាល័យនានា រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរសុខាភិបាលរាជធានី-ខេត្ត អង្គការជាតិនិងអន្តរជាតិ ស្ថានទូតនានា ស្ថាប័នសារព័ត៌មានមួយ ចំនួន និងបុគ្គលដែលពាក់ព័ន្ធផងដែរ ។ សៀវភៅនេះ ត្រូវបានរក្សាសិទ្ធិគ្រប់បែបយ៉ាង ប្រសិនបើ មានអ្នកសិក្សាស្រាវជ្រាវ ឬអ្នកប្រកបរបរលក់ដូរ ចង់ធ្វើការថតចម្លង ឬបោះពុម្ពផ្សាយដាក់លក់បន្ត ចាំបាច់ត្រូវស្នើសុំការអនុញ្ញាតពីអ្នកនិពន្ធជាមុនសិន។

លោកជំទាវវេជ្ជបណ្ឌិត សូមឧទ្ទិសសៀវភៅនេះ គោរពជូនដល់លោកឪពុក គឹមហ៊ី ជាទីស្រឡាញ់បំផុតរបស់ខ្ញុំ ដែលលោកបានធ្វើមរណ:កាលទៅហើយ និងអ្នកម្ដាយ លី ច័ន្ទ ដ្ឋា ជាទីគោរពស្រឡាញ់បំផុតដែល កំពុងមានព្រះជន្មនាយុយឺនយូរ និងសូមគោរពជូនដល់បុព្វការីជនទាំងឡាយដែលបានលះបង់អាយុ ជីវិតដើម្បីប្រទេសជាតិព្រមទាំងគោរពជូនដល់ប្រជាជនកម្ពុជាយើងផងដែរ សូមថ្លែងអំណរគុណដ៏ ស្មោះជូនដល់ក្រុមការងារដែលបានរួមដំណើរបេសកកម្មសប្បុរសធម៌នេះទាំងអស់គ្នា និងសហការី-ការិនី ដែលបានជួយជ្រោមជ្រែងធ្វើឱ្យសៀវភៅនេះបានលេចចេញជារូបរាងឡើង៕