ថវិកាចំនួន ១ ២០០ ០០០ រៀលត្រូវបានបើកផ្តល់ជូនស្រី្តសម្រាលកូនភ្លោះបី តាមរយៈ ប.ស.ស

139
UI Promtion 2021

.(ភ្នំពេញ)៖ ថវិការបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១ ២០០ ០០០ រៀល ត្រូវបានក្រុមការងារបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននាំយកទៅផ្តល់ជូនដល់សមាជិក ប.ស.ស. សម្រាលបានកូភ្លោះបី នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នេះ។

ស្រ្តីសម្រាលបានកូនភ្លោះបីខាងលើមានឈ្មោះថា វណ្ណា រចនី ដោយលោកស្រី បានបង្ហាញពីក្តីរីករាយយ៉ាងក្រៃលែងចំពោះការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលមកលើរូបនាង ក៏ដូចជាស្រ្តីសម្រាលកូនដទៃផ្សេងទៀតផងដែរ។
ជាមួយគ្នានេះ លោកស្រីបានសម្តែងនូវក្តីអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។
គួរឲ្យដឹងផងដែរថា បើយោងតាមរបាយការណ៍របស់ការិយាល័យមាតុភាព នៃនាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានបង្ហាញថា ៖ គ្រាន់តែគិតក្នុងរយៈពេល១ខែឧសភា (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២) កន្លងទៅថ្មីៗនេះ ថវិកាសរុបប្រមាណជាង ១.៩ ពាន់លានរៀល ត្រូវបានបើកផ្តល់ជូនសមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនសរុបចំនួន ៤ ៧៥២នាក់ ដែលមានចំនួនកូនសរុបចំនួន ៤ ៧៨៧នាក់ ក្នុងនោះស្រ្ដីសម្រាលបានកូនភ្លោះពីរមានចំនួន ៣៥នាក់៕