លោកបណ្ឌិត គឹម សន្តិភាព អញ្ជើញទៅថ្វាយបង្គំ និងនាំយកទេយ្យទាន បច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មិការាមខ្មែរអាដឺឡែត(ហៅវត្តសរប្រីស៍)នៅទីក្រុងអាដឺឡែត ប្រទេសអូស្ត្រាលី

168
UI Promtion 2021

ប្រទេសអូស្ត្រាលី៖ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងលោក ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញទៅថ្វាយបង្គំ និងបាននាំយកទេយ្យទាន រួមទាំងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មិការាមខ្មែរអាដឺឡែត(ហៅវត្តសរប្រីស៍)នៅទីក្រុងអាដឺឡែត ប្រទេសអូស្ត្រាលី។

នាឱកាសនោះដែរ ដោយមានការចូលរួមពីលោក អិន មាត្រា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់២ លោក លោកស្រី កញ្ញា ដែលជាអនុប្រធានសមាជិក-សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំងគណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជន។

សូមជម្រាបថា កាលពីថ្ងៃសុក្រទី២៤ ខែមិថុនាម្សិលមិញនេះ សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណជាង៥០០នាក់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១ – ២៨.៦.២០២២) នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ក្រោមអធិបតីភាព លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដោយមានការចូលរួមពីលោក ឡាវ វ៉ាន់ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់២ និង) លោកឧកញ៉ា ឡាក់ រ៉ាវុធ ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំទីក្រុងមែលប៊ន និងលោក ផុន ប៊ុនថេល ប្រធានយុវជនគណបក្សប្រចាំទីក្រុងមែលប៊ន រួមទាំង លោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំង គណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជនជាច្រើនរូប៕