ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

72
UI Promtion 2021

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃនេះ បានផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជន​​​កម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍តាមទំព័រហ្វេសបុកថា«អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជន​​​កម្ពុជា (២៨ មិថុនា ឆ្នាំ១៩៥១ ដល់ ២៨ មិថុនា ឆ្នាំ២០២២)។ តាំងពីនោះ រហូតមកដល់ពេលនេះ និងតទៅអនាគត គណបក្សប្រជាជនកម្ពុជា នឹងបន្តនៅតែជាជម្រើសដ៏ល្អបំផុត និងតែមួយគត់ សម្រាប់ប្រជាជនកម្ពុជា។ នេះដោយសារតែគណបក្សនេះជារបស់ប្រជាជន និងដើម្បីតែប្រជាជន ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ជយោ! គណបក្សប្រជាជនកម្ពុជា ដ៏រុងរឿង និងអមត!»