រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រាប់អភិបាលរាជធានីខេត្ត ឲ្យអប់រំ ស្វែងរក និងណែនាំពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឱ្យទៅចាក់វ៉ាក់សាំង

71
UI Promtion 2021

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានប្រាប់ដល់អភិបាលរាជធានី-ខេត្ត ឲ្យអប់រំ ស្វែងរក និងណែនាំដល់ពលរដ្ឋដែលពុំទាន់បាន ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឱ្យចាក់វ៉ាក់សាំង ប្រសិនបើពុំមានកត្តាសុខភាពដែលត្រូវបាន វាយតម្លៃពីគ្រូពេទ្យថាពុំអាចចាក់វ៉ាក់សាំងកូវីដ-១៩ បាន។

លិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសារសម្លេងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានណែនាំឲ្យក្រសួងសុខាភិបាល និងអាជ្ញាធរ ជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដុសជំរុញ និងសិក្សាអំពីទីតាំងដែលពលរដ្ឋភាគច្រើនមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ ហើយសម្តេចក៏បានណែនាំដល់អាជ្ញាធរ សិក្សាឱ្យដឹងអំពីប្រភេទពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងដូសជំរុញនេះ៕