សាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា (UI) ដឹកនាំ បុគ្គលិក សិស្ស និស្សិត ដាំកូនឈើក្រញូង និងធ្នង់ ជិត ៧ពាន់ដើម នៅតំបន់ព្រៃភ្នំតាម៉ៅ ស្រុកបាទី

សាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា (UI) ដឹកនាំ បុគ្គលិក សិស្ស និស្សិត ដាំកូនឈើក្រញូង និងធ្នង់ ជិត ៧ពាន់ដើម នៅតំបន់ព្រៃភ្នំតាម៉ៅ ស្រុកបាទី
================
តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២នេះ លោក ឧកញ៉ា បណ្ឌិត ឡាច សំរោង បាននាំយកកូនឈើប្រភេទ ក្រញូង និងធ្នង់ ជាង ៧ពាន់ដើម រួមជាមួយ ឯកឧត្តមបណ្ឌិត ដួង តារា រដ្ឋលេខាធិកាទីស្ដីការគណៈរដ្ឋមន្រ្តី និងជាទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងសហការី បាននាំយកកូនឈើក្រញូង និងធ្នង់ ដើម្បីយកមកធ្វើការដាំដុះនៅតំបន់ព្រៃភ្នំតាម៉ៅ ស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំក្រាំធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ដោយមានការចូលរួមដោយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ៕