សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) សាខាខេត្តសៀមរាប បានដឹកនាំនិស្សិត ចូលរួមផ្សព្វផ្សាយក្នុងកម្មវិធី «ពិព័រណ៍ការងារ» នៅក្នុងបរិវេណវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

464
UI Promtion 2021

សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) សាខាខេត្តសៀមរាប បានដឹកនាំនិស្សិត ចូលរួមផ្សព្វផ្សាយក្នុងកម្មវិធី «ពិព័រណ៍ការងារ» នៅក្នុងបរិវេណវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ តាមរយៈមជ្ឈមណ្ឌលការងារខេត្តសៀមរាប បានសហការជាមួយអង្គការក្រុមការងារកម្ពុជាដើម្បីការអប់រំ(CTEP) ដោយ បានទទួលគម្រោងពីអង្គការអន្តរជាតិខាងការងារ(ILO) ដើម្បីរៀបចំវេទិកាការងារ និងពិព័រណ៍ការងារនៅខេត្ត សៀមរាប ក្នុងគោលបំណងផ្តល់ឱកាសដល់សិស្ស-និស្សិត និងប្រជាពលររដ្ឋទូទៅ ដែលមានបំណងចង់ស្វែងរកការងារ និងការរៀនជំនាញផ្សេងៗ។ ក្នុងកម្មវិធីនេះ មានក្រុមហ៊ុនសហគ្រាស និងស្ថាប័នផ្តល់ការអប់រំបណ្ដុះបណ្តាលប្រមាណ៤០បានចូលរួម។