នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម គីស៊ីដា បានបញ្ជាក់ថា ប្រទេសជប៉ុនបានចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពពេញលេញនៅកម្ពុជាក្នុងឆ្នាំ១៩៩២

406
UI Promtion 2021

ថ្លែងនៅឯសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម គីស៊ីដា បានបញ្ជាក់ថា ប្រទេសជប៉ុនបានចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពពេញលេញនៅកម្ពុជាក្នុងឆ្នាំ១៩៩២

នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម គីស៊ីដា បានលើកឡើងអំពីការរួមចំណែករបស់ប្រទេសជប៉ុន ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា រួមទាំងបុគ្គលិករក្សាសន្តិភាពមួយរូបនៃកម្ពុជា ដែលធ្លាប់បានចូលរួម ក្នុងវគ្គបណ្តុះបណ្តាលជំនាញរក្សាសន្តិភាពរបស់ប្រទេសជប៉ុន នៅក្នុងសុន្ទរកថារបស់លោកដែលបានថ្លែងនៅឯសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិដូចតទៅ។

<<ប្រទេសជប៉ុនក៏បានចូលរួមចំណែករយៈពេលវែងនៅក្នុងវិស័យកសាងសន្តិភាពផងដែរ។ ជាដំបូង ប្រទេសជប៉ុនបានចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពពេញលេញនៅកម្ពុជាក្នុងឆ្នាំ១៩៩២។ សាមសិបឆ្នាំក្រោយមក បុគ្គលិកកម្ពុជាពាក់មួកខៀវជាច្រើននាក់កំពុងការពារសន្តិភាព និងអនាគតនៃទីកន្លែងនានា ដូចជាប្រទេសម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងលីបង់ជាដើម។ នៅពេលនោះ លោកវរសេនីយ៍ទោ ទាវ ចន្ទរិទ្ធី គឺជាបុគ្គលិករក្សាសន្តិភាពមួយរូបក្នុងចំណោមបុគ្គលិករក្សាសន្តិភាពដែលត្រូវបានបញ្ជូនទៅប្រទេសលីបង់ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលជំនាញរក្សាសន្តិភាពពីប្រទេសជប៉ុន។ ចាប់តាំងពីពេលនោះមក លោកគឺជាអ្នកកសាងសន្តិភាពដ៏សកម្មមួយរូប ដែលជួយបង្ហាត់បង្រៀនអ្នកជំនាន់ក្រោយនៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញរក្សាសន្តិភាពសម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា។

អណ្តាតភ្លើងនៃសន្តិភាពដែលត្រូវបានបង្កើតឡើងតាមរយៈការរួមចំណែករបស់ជប៉ុនក្នុងប្រតិបត្តិការរក្សាសន្តិភាពនឹងបន្តពីជំនាន់មួយទៅជំនាន់មួយ និងពង្រីកវិសាលភាពដល់ប្រទេសផ្សេងៗ។ ជប៉ុនបន្តគាំទ្រសកម្មភាពនេះ។

#ស្ថានទូតជប៉ុនប្រចាំកម្ពុជា