សកលវិទ្យាល័យឥន្រ្ទវិជ្ជា ជួបជុំអាហារសាមគ្គីជាមួយអ្នកសារព័ត៌មកពី ៣០អង្គភាព

474
UI Promtion 2021

ភ្នំ ពេញ ៖ នៅ ល្ងាច ថ្ងៃ ទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ក្នុង ភោជនីយដ្ឋាន ដេីមលាភ ថ្នាក់ ដឹក នាំ សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នក សារព័ត៌មាន កម្ពុជា និង ថ្នាក់ ដឹកនាំ សាកលវិទ្យាល័យ ឥន្រ្ទ វិជ្ជា បាន ជួបជុំ ពិសារ អាហារ សាមគ្គី និង ពិភាក្សា ការងារ ជាមួយ អ្នក សារព័ត៌ មាន ចំនួន ៣០អង្គ ភាព ជា សមាជិក សមាជិកា រ នៃ សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នក សារព័ត៌មាន កម្ពុជា ក្នុង គោលបំណង រិត បន្ដឹង ចំណង មេត្រី ភាព និង ស្វែង យល់ ពីការ ដឹកនាំ អង្គ ភាព សារព័ត៌មាន ។
ក្នុង ឱកាស ជួប ជុំ អាហារ សាមគ្គី លោក បណ្ឌិត ហោ គន្ធា ប្រធាន សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នក សារព័ត៌មាន កម្ពុជា បាន លេីកឡេីង ថា អ្នកសារព័ត៌មាន គប្បី ស្វែង យល់ ឱ្យ ច្បាស់ពី ការ ដឹកនាំ អង្គ ភាព និង គ្រប់គ្រង អង្គភាព ដែល ប្រកប ប្រសិទ្ធភាព ទេីប អង្គភាព មាន ស្ថានភាព និង យូរ អង្វែង ។
ថ្លែងក្នុង កិច្ច សំណេះសំណាល ឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ឡាច សំរោង សកលវិទ្យាធិកា រ នៃ សាកលវិទ្យាល័យ ឥន្រ្ទ វិជ្ជា បាន គូស បញ្ជាក់ ផងដែរថា អ្នកសារព័ត៌មាន គឺជា អ្នក ចេះ ដឹង មួយរូប ពោល គឺ ដូច ជា បញ្ញា វ័ន្ដ អញ្ជឹង ដែរ ដូច្នេះ គួរ គប្បី សិក្សា រៀន សូត្រ បន្ថែម ជា និច្ច ព្រោះ អាជីព អ្នក សារព័ត៌មាន ជា អាជីព ដែល មាន សេរីភាព ពេញ លេញ ។
ឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត បាន កាត់ សម្គាល់ ទៀត ថា អ្នក សារព័ត៌មាន ត្រូវ ចេះជំនាញ សំខាន់ ៤យ៉ាង គឺ របៀប យក ព័ត៌មាន គ្រប់ ជ្រុងជ្រោយ របៀប សរសេរ ព័ត៌មាន របៀប កាត់ សម្គាល់ ចំណុច សំខាន់ៗ នៃ ខ្លឹមសារ និង បច្ចេកទេស ក្នុង ការ ផ្សព្វផ្សាយ ព័ត៌មាន ។
ឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត បាន លើក ឡើង អំពី បទពិសោធន៍ ផ្ទាល់ ខ្លួន កន្លង ទៅ ជាង ២០ ឆ្នាំ នៃ ការ ធ្វើ ព័ត៌មាន មកចែករំលែក ដល់ អ្នកសារព័ត៌មាន ដែល កំពុង ស្ថិត ក្នុង ពិធី ជួបជុំ អាហារ សាមគ្គី នា ល្ងាច នោះផង ដែរ។ ទន្ទឹម គ្នា នោះដែរ ឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ឡាច សំរោង បាន លេីក នូវ ប្រសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត “សារព័ត៌មាន ជា អំណាច ទី ៤” ដែលបាន ថ្លែងក្នុង ពិធី អបអរ សាទរ ទិវាសេរីភាព អ្នកសារព័ត៌មាន ក្នុង ខែ ឧសភា កន្លង មក ។
មុន នឹង បញ្ចប់ ឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត បាន កោតសរសើរ ចំពោះ អ្នកសារព័ត៌មាន ដែល បាន ចូលរួម ជួបជុំ ថា មានក្រមសីលធម៌ និង វិជ្ជាជីវៈ ល្អប្រសើរ ។ ជាង នេះ ទៅទៀត ឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ធ្វើ ការ លេីកទឹកចិត្ដ ផ្ដល់ អាហារូបករណ៍ ១០០% ដល់ អ្នកសារព័ត៌មាន ចំនួន ៣០នាក់ ដេីម្បី បន្ដ ការសិក្សា ថ្នាក់ បរិញ្ញាប័ត្រ រង បរិញ្ញាប័ត្រ បរិញ្ញាប័ត្រ ជាន់ខ្ពស់ និង ថ្នាក់ បណ្ឌិត ដេីម្បី អភិវឌ្ឍខ្លួន ឱ្យ ក្លាយ ជា ធនធាន មនុស្ស ក្នុង ការ ចូលរួម ចំណែក ជាមួយ រាជរដ្ឋាភិបាល លេីក ការ អភិវឌ្ឍ ន៍ ប្រទេស ជាតិ ឱ្យ កាន់ តែ មាន ភាព រីកចម្រើន ជា និរន្តរ៍ ។
ឆ្លៀត ក្នុង ឱកាស នោះ ឧកញ៉ា សាស្រ្តាចារ្យ បណ្ឌិត ឡាច សំរោង បាន ផ្ដល់ ទឹក ប្រាក់ ឧបត្ថម្ភ ដល់ អ្នកសារព័ត៌មាន ចំនួន ៣០នាក់ ក្នុងម្នាក់ទទួល បាន ថវិកា ១០ម៉ឺន រៀល សម្រាប់ ឱកាស បុណ្យ ភ្ជុំបិណ្ឌ ខាង មុខនេះ ។