នាយករដ្ឋមន្រ្តី កម្ពុជា ប្រារព្វពីធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូន នាយករដ្ឋមន្រ្តីគុយបា

367
UI Promtion 2021

នៅរាត្រីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្វពីធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលគុយបា ដែលបាន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តិយសនោះ បើទោះបីមិនមានការថ្លែងសុន្ទរកថាក៏ពិត ប៉ុន្តែសម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម នាយករដ្ឋមន្រ្តីគុយបា បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលនៃជំនួបចរចាទ្វេភាគី ដែលប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ពិសេសបានផ្តល់នូវផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីបម្រើដល់ប្រទេសនិងប្រជាជនទាំងពីរ សាធារណរដ្ឋគុយបា និងព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជូនពរ និងប្រសិទ្ធពរជូនឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន និងទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។