ខេត្តបន្ទាយមានជ័យ÷ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក
នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះបំពេញការងារនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ យោធភូមិភាគទី៥។
អញ្ជើញអមដំណើរមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយទាហាន ថ្នាក់ការិយាល័យ ចំណុះយោធភូមិភាគទី៥៕
© : TVK