គណៈមេធាវីបានធ្វើសន្និសីទសារព៍ត៌មាន ស្តីអំពីការប្រកាសចូលកាន់តំណែងបន្តជាប្រធានគណៈមេធាវីអាណត្តិទី១៤

433
UI Promtion 2021

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ គណៈមេធាវីបានធ្វើសន្និសីទសារព៍ត៌មាន ស្តីអំពីការប្រកាសចូលកាន់តំណែងបន្តជាប្រធានគណៈមេធាវីអាណត្តិទី១៤ របស់ឯកឧត្ដម លី ច័ន្ទតុលា និងលើកផែនការទិសដៅការងារបន្តក្នុងអាណត្តិទី១៤នៃគណៈមេធាវី។ សន្និសីទសារព័ត៌មាននេះប្រារព្ធធ្វើឡើងនាទីស្នាក់ការគណៈមេធាវី។

ឯកឧត្តម លី ច័ន្ទតុលា បានមានប្រសាសន៍ថា សម្រាប់អាណត្តិទី២របស់ឯកឧត្តម ដើម្បីបន្តនិរន្តភាពនៃវឌ្ឍនភាពការងាររបស់គណៈមេធាវីឲ្យកាន់តែប្រសើរ និងបន្តលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ឯកឧត្តមស្នើឲ្យមានកិច្ចសហការគាំទ្រដោយសកម្មពីសមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវិលើទិសដៅការងារអាទិភាពចំនួន១៣ចំណុចដូចតទៅ៖
១. បន្តអនុវត្តតាមគោលនយោបាយដឹកនាំ និងបេសកកម្មរបស់គណៈមេធាវី
២. បន្តរួចចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ
៣. បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់គណៈមេធាវី
៤. បន្តពិនិត្យ និងពិភាក្សាលើច្បាប់ស្តីពីលក្ខនិកៈមេធាវី
៥. បន្តពិនិត្យ និងការពារមេធាវីនៅក្នុងការប្រកបវិជ្ជាជីវៈ
៦. បន្តពិនិត្យ តាមដាន និងមានវិធានការម៉ឹងម៉ាត់ចំពោះមេធាវី
៧. បន្តកិច្ចពិភាក្សា និងដោះស្រាយបញ្ហានៃការអនុវត្តសិទិ្ធរបស់មេធាវី
៨. បន្តចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលប្រកបវិជ្ជាជីវៈមេធាវីខុសច្បាប់
៩. បន្តពិនិត្យសម្រេច និងរៀបចំយន្តការ ដើម្បីអនុវត្តសេចក្តីសម្រេចស្តីពីគ្រឿងកិត្តិយសគណៈមេធាវី
១០. បន្តពង្រឹងកិច្ចការពារក្តីជូនជនក្រីក្រ និងការងារប្រតិភូគណៈមេធាវី និងអនុវត្តគោលនយោបាយ ស្តីពីការពិគ្រោះយោបល់ និងការពារក្តីជូនជនក្រីក្រដោយឥតគិតថ្លៃ
១១. បន្តផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង និងការទទួលស្គាល់តួនាទីរបស់មេធាវី
១២. បន្តពង្រឹងគុណភាព សមត្ថភាព និងជំនាញដល់មេធាវី
១៣. បន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងវិជ្ជាជីវៈមេធាវី៕

© : TVK