![UI Promtion 2021](https://www.chnchannel.com/wp-content/uploads/2021/12/ui-pro.jpg)
នៅព្រឹកមិញនេះ ក្រោយចប់ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៣,២០០គ្រួសារ ដែលបានផ្លាស់ប្ដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់ពាក់ស្នែង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួយសម្រាលទុក្ខលំបាកក្នុងជីវភាពដល់ស្ត្រីម្នាក់ដែលមានកូនស្រីកើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរ។
ដោយក្តីអាណិតអាសូរជាពន់ពេក ខណ:ដែលស្ត្រីជាម្ដាយបានពរកូនទាំងមានជំងឺនេះមកចូលរួមក្នុងកម្មវិធីនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឲ្យលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ចាត់ចែងភ្លាមៗក្នុងការបញ្ជូនកុមារីមានជំងឺទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបានផ្តល់ជាថវិកាមួយចំនួនធំសម្រាប់ដោះស្រាយជីវភាពផងដែរ។
កុមារី កើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរនេះ មានឈ្មោះ ដន គ្រីស្ទីនរ៉ូសាណា អាយុ ៩ឆ្នាំ ។ ម្តាយកុមារីរូបនេះឱ្យដឹងថា កូនរបស់គាត់ ពេលមានអាយុ ១ខែ ៣ថ្ងៃ មានអាការៈមិនប្រក្រតី ហើយម្តាយបាននាំទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប តែមិនបានប្រសើរ ដល់កុមារអាយុរហូតដល់ ២ឆ្នាំ ទើបទៅទទួលសេវាព្យាបាលនៅកុមារអង្គរ។
លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យនឹងខិតខំជួយសង្គ្រោះជីវិតកុមារីរូបនេះឱ្យអស់ពីលទ្ធភាព៕
![](https://www.chnchannel.com/wp-content/uploads/2022/10/312662638_698611151620675_7480394793195521266_n-942x628.jpg)
![](https://www.chnchannel.com/wp-content/uploads/2022/10/312657236_698611158287341_1698372837068155743_n-942x628.jpg)
![](https://www.chnchannel.com/wp-content/uploads/2022/10/312605204_698611198287337_2923321819077512690_n-942x628.jpg)
![](https://www.chnchannel.com/wp-content/uploads/2022/10/312528423_698611221620668_6246384181354526274_n-942x628.jpg)
![](https://www.chnchannel.com/wp-content/uploads/2022/10/305047773_698611204954003_3682862832640051049_n-943x628.jpg)
![](https://www.chnchannel.com/wp-content/uploads/2022/10/312587537_698611254953998_643282623742019375_n-943x628.jpg)
![](https://www.chnchannel.com/wp-content/uploads/2022/10/312576810_698611228287334_7369612496153242895_n-942x628.jpg)