ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២២ ក្រោមមូលបទ “រួមគ្នា ដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់ទៅនឹងគ្រោះមហន្តរាយ”

487
UI Promtion 2021

ឯកឧត្តម គន់ គីម អំពាវនាវដល់ដៃគូជាតិអន្តរជាតិ និងសប្បុរសជន បន្តជួយគាំទ្រដល់សកម្មភាពសង្គ្រោះ បង្ការគ្រប់គ្រងគ្រោះមហន្តរាយឱ្យកាន់តែសកម្មថែមទៀត
ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់ដៃគូជាតិ អន្តរជាតិ និងសប្បុរសជននានាបន្តជួយគាំទ្រការងារគ្រប់គ្រងគ្រោះមហន្តរាយឱ្យកាន់តែសកម្មថែមទៀតដើម្បីជួយសង្គ្រោះទប់ស្កាត់នូវគ្រោះមហន្តរាយនានាដែលកើតជាយថាហេតុ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាស ដែលឯកឧត្តម និងឯកឧត្ដម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់  អគ្គមេបញ្ជាការរង  នាយសេនាធិការចំរុះ  នៃកងយោធពលខេមរ ភូមិន្ទ  និង ជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងការពារជាតិអញ្ជើញចូលរួមជាអធិបតី អបអរសាទរ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២២ ក្រោមមូលបទ “រួមគ្នា ដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់ទៅនឹងគ្រោះមហន្តរាយ” ។
ប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសនោះ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា     សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី និងជាប្រធានអគ្គអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញអនុសាសន៍៩ចំណុចឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការសម្របសម្រួលជាមួយស្ថាប័នផ្សេងៗ អាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូជាតិនិងអន្តរជាតិ ជាពិសេសកងប្រតិបត្តិការរុករក និងសង្គ្រោះ ព្រមទាំងកងកម្លាំងគ្រប់ប្រភេទដើម្បីប្រតិបត្តិការជួយសង្គ្រោះ ទប់ស្កាត់ផលប៉ះពាល់ដល់ប្រជាជនដែលរងគ្រោះដោយសាជំនន់និងគ្រោះមហន្តរាយផ្សេងៗ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីឱ្យការងារទប់ស្កាត់ និងជួយសង្គ្រោះមានប្រសិទ្ធភាព និងជោគជោគជ័យទាមទារឱ្យមានការចូលរួមពីសប្បុរសជននិងដៃគូនានាតាមរយៈថវិកា សម្ភារ និងបច្ចេកទេស។
សំឡេង៖ ខ្ញុំបានសុំការអនុញ្ញាតពីសម្តេចតេជោ ធ្វើការអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានចូលរួមចំណែកដោះស្រាយពង្រឹងកងប្រតិបត្តិការជួយសង្គ្រោះប្រជាជន  ។ ថ្ងៃនេះយើងបានឃើញហើយថា មានសប្បុរសជនបានចូលរួមយ៉ាងសកម្មគឺបានជាង២០ម៉ឺនដុល្លារហើយ ។ កងប្រតិបត្តិ គ្រោងបង្កើតថ្មីមួយទៀត ដែលជាកងរុករករាវនៅសមុទ្រ ទន្លេ បឹងជាដើម។ កងប្រតិបត្តិការថ្មីនេះ តាមគម្រោងយើងត្រូវការថវិការហូតដល់ជិត៥០ម៉ឺនដុល្លារដើម្បីឱ្យកងពលអន្តរាគមន៍ នៃក្រសួងការពារជាតិអាចទិញទូក និងសម្ភារបម្រើឱ្យការសង្គ្រោះបម្រើ ប្រជាពលរដ្ឋ និងជាសេនាធិការឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី»។
សូមបញ្ជាក់ថា ក្នុងឱកាសអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣តុលា ឆ្នាំ២០២២  សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ដើម្បីឱ្យការងារគ្រប់គ្រងគ្រោះមហន្តរាយនៅពេលខាងមុខឱ្យទទួលបានជោគជ័យ សម្តេចតេជោបានអំពាវនាវចំនួន៩ចំណុច ក្នុងនោះមាន៖ ការចូលរួមបន្តទប់ស្កាត់ជំងឺកូវីដ១៩  , ពង្រឹងសមត្ថភាពចំណេះដឹងពីគ្រោះមហន្តរាយ ,ម្ចាស់ការលើការគ្រប់គ្រងគ្រោះមហន្តរាយជាបុគ្គល និងគ្រួសារ ,សម្រាប់វិនិយោគិន ធុរជន ម្ចាស់សហគ្រាស សូមវិភាជទុនបង្កើនប្រព័ន្ធការពារគ្រោះថ្នាក់ការងារ បង្កើតហេដ្ឋារចនាសម្ព័ន្ធ បង្កើតទីទួលមានសុវត្ថិភាព បណ្តោះបណ្តាលពីវិធានការទប់ស្កាតការពារគ្រោះមហន្តរាយដល់បុគ្គលិក, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវរៀបំគោលនយោបាយជាតិស្តីពីកិច្ចទទួលខុសត្រូវផ្នែកសង្គមផ្នែកគ្រោះមហន្តរាយរបស់ផ្នែកឯកជន, ស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងដៃគូត្រូវផ្តល់ព័ត៌មានឱ្យបានដឹងមុនពីគ្រោះមហន្តរាយ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទត្រូវពង្រីកប្រព័ន្ធស្បៀងបម្រុង, ក្រសួងការពារជាតិ និងកងយោធពលខេមរៈភូមិន្ទត្រូវសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយស្នើសុំគម្រោងថវិកាសម្ភារ សម្រាប់បម្រើឱ្យការសង្គ្រោះ និងគ្រប់ក្រសួងស្ថាប័នត្រូវបន្តពង្រឹងយន្តការផែនការ និងកម្មភាពដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពជាដើម៕

© : អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា