ក្នុងសវនាការជំនុំជម្រះលើសំណុំរឿងមេដឹកនាំក្រុមសហជីពទាំង៦នាក់ គឺអវត្តមានជនត្រូវចោទទាំងអស់ ឃើញមុខតែមេធាវី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ ចៅក្រមជំនុំជម្រះនៃអង្គសវនាការលោក អ៊ឹម វណ្ណ: បានប្រកាសដំណើរការជំនុំជម្រះ ដោយសម្អាងហេតុ និងយល់ស្រប ពីតំណាងអយ្យការលោក លី សុផាណា និងការយល់ព្រមពីក្រុមមេធាវី ជនត្រូវចោទទាំង៦នាក់ ដោយមូលដូចគ្នាថា «ដីកាកោះ បានធ្វើឡើងត្រឹមត្រូវតាមកំណត់ច្បាប់ ហើយជនត្រូវចោទ ប្ញមេធាវីបានទទួលគ្រប់ៗគ្នា និងជនត្រូវចោទទាំងអស់នោះ ក៏ធ្លាប់មានកំណត់ហេតុ សួរយកចម្លើយគ្រប់គ្នា រួចរាល់ហើយដែរ នៅដំណាក់ចំណាត់ការនីតិវិធី កន្លងមក ដូច្នេះ អង្គសវនាការ ប្រព្រឹត្តិទៅបាន»។

ជនត្រូវចោទទាំង៦នាក់ ជាមេដឹកនាំក្រុមសហជីព ដែលត្រូវតុលាការកោះហៅ ឱ្យចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសវនាការជំនុំជម្រះ គឺពួកគេមិនបានចូលខ្លួនតាមការកណត់ឡើង។ ប៉ុន្តែ ទោះជាយ៉ាងណា នៅក្នុងសាលសវនាការ គេសង្កេតឃើញវត្តមានក្រុមមេធាវីរបស់ជនត្រូវចោទចំនួន០៥នាក់ ហើយដើមបណ្តឹង និងជាជនរងគ្រោះមួយចំនួន និងអវត្តមានដើមបណ្តឹងភាគច្រើន និងក៏អវត្តមាន មេធាវីរបស់ដើមបណ្តឹងផងដែរ ។

សូមរំលឹកថា មេសហជីពធំៗចំនួន០៦រូប រួមមានលោក អាត់ ធន់, លោកស្រី ម៉ម ញឹម, លោក ប៉ាវ ស៊ីណា, លោក ជា មុនី, លោក រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ ត្រូវបានតុលាការកោះហៅឱ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីចូលរួមសវនាការជំនុំជម្រុះលើសំណុំរឿង ពាក់ព័ន្ធនឹងការប្រព្រឹត្តហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, បទធ្វើឱ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស, បទគំរាមកំហែងថា នឹងធ្វើឱ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងបទប្រើមធ្យោបាយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ដែលប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ាល់ កាលពីឆ្នាំ២០១៣-២០១៤។

ប៉ុន្តែ ទោះជាយ៉ាងនេះក្តី លោក ប៉ាវ ស៊ីណា ប្រធានសហភាព ចលនា កម្មករ កម្ពុជា បានឱ្យដឹងថា ពេលនេះ សហជីពមួយចំនួននៅក្នុងចំណោមសហជីពទាំង០៦រូបខាងលើ មិនមានវត្តមាននៅកម្ពុជានៅឡើយទេ ។ ទោះជាយ៉ាងណា លោកបានអំពាវនាវឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទៅលើសហជីពពួកលោក នឹងបើកឱ្យធ្វើសកម្មភាពស្របតាមច្បាប់ឡើងវិញ ៕ ដោយ៖ អ៉ី បញ្ញា

អត្ថបទដែលជាប់ទាក់ទង