អំណោយសង្គ្រោះបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន​ និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុន​ សែន  ចែកជូនពលរដ្ឋចំនួនប្រាំពីរយគ្រួសារ នៅស្រុកបន្ទាយអំពិល

ឧត្តរមានជ័យ៖ ដោយមានការយកចិត្តទុកដាក់​​ ពីប្រមុខរាជរដ្ឋាភិបាល​ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ​ ឆ្នាំ២០១៨នេះ តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេច បានអញ្ចើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋចំនួនប្រពីរយគ្រួសារ (៧០០) នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ឯកឧត្ដម ក៏បានពាំនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន​ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ដែលបានផ្តល់ជូនគ្រួសារសង្គ្រោះបន្ទាន់ ដល់គ្រួរសារក្រីក្រចំនួនចំនួន៧០០គ្រួសារ (ប្រាំពីរយគ្រួសារ)​ នាពេលនោះ ដោយក្នុងមួយគ្រួសារៗទទូលបានអង្ករ២៥គីឡូ ក្រមាមួយ ប៊ីចេងមួយកញ្ចប់ មីមួយកេះ ម៉ុងមួយ ភួយ មួយ ផងដែរ។

ពលរដ្ឋទាំង៧០០ គ្រួសារ ដែលបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន បានមានការត្រេកអរសប្បាយរីករាយ និងដឹងគុណទៅដល់សម្ដេចតេជោ ហ៊ុន សែនជាខ្លាំង ដែល​សម្ដេច បានរួមសុខរួមទុក្ខ និងស្គាល់ពីទុក្ខលំបាកវេទនារបស់ប្រជាពលរដ្ឋ ជាពិសេសបានផ្ដល់អំណោយសង្គ្រោះបន្ទាន់ជូនដល់ពួកគាត់ទាំងប្រាំពីរយគ្រួរសារដែលកំពុងតែជួបវិបត្តិជីវភាព៕BRT

 

អត្ថបទដែលជាប់ទាក់ទង