ក្រសួងព័ត៌មានចាប់ផ្ដើមបើកដំណើរការចុះឈ្មោះចូលរួមពិធីជួបជុំរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា​ ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣

488
UI Promtion 2021

 

ក្រសួងព័ត៌មានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២  ស្ដីពីការចុះឈ្មោះចូលរួមពិធីជួបជុំរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា​ ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣។ 

យោងតាម​សេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា រាជរដ្ឋាភិបាលឯកភាពឱ្យក្រសួងព័ត៌មានរៀបចំពិធីជួបជុំរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា​ ជាមួយអ្នកសារព័ត៌មាន ដោយផ្ទាល់លើកទី៥ ឆ្នាំ២០២៣ នៅថ្ងៃសៅរិ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។ 

សូមជម្រាបថា ក្រសួងព័ត៌មានបើកដំណើរការចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ 

សូមរលឹកថា នេះគឺជាលើកពី៥ហើយ នៃជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន ដែលកាលលើកទី៤ នៅឆ្នាំ២០២០ ក្រោយខកខានរយៈពេលពីរឆ្នាំនៅឆ្នាំ២០២១និងឆ្នាំ២០២២ ដោយសារជំងឺរាតត្បាតកូវីដ១៩។