សារលិខិតប្រណិបតន៍គោរពជូនពរ  ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ

495
UI Promtion 2021

សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!​
នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រពៃថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ
ឆ្នាំ​​ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥​ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ខ្ញុំបាទសូមសម្តែងនូវសេចក្តីអំណរសាទរដ៏ស្មោះអស់ពីដួងចិត្ត និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ ចាកផុតពីរោគាព្យាធិនានា ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជាឱ្យទទួលបាននូវស្នាដៃថ្មីៗធំធេងជាច្រើនថែមទៀត ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងស្វះស្វែងរកជំនួយមនុស្សធម៌ពីគ្រប់​មជ្ឈដ្ឋានជាតិនិងអន្តរជាតិ ដើម្បីជួយដល់ប្រជាជនខ្វះខាតខាងជីវភាពរស់នៅ ប្រជាជនរងគ្រោះដោយសារគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ ចូលរួមយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងប្រជាជនជួបប្រទះនូវឧបទ្ទវហេតុនានា និងជាពិសេសចូលរួមចំណែកយុទ្ធនាការបោះសំអាតមីននៅកម្ពុជា។ ខ្ញុំបាទសូមគោរពថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរក្រៃលែងប្រ​ក​ប​ដោយកតញ្ញុតាធម៌និងកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំ​ពោះ​​​បញ្ញាញាណដ៏ឈ្លាសវៃ សកម្មភាពប្រកបដោយគុណធម៌និងមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួមចំណែកដ៏មានតម្លៃថ្លៃថ្លាជួយដោះស្រា​​​​យទុក្ខលំបាក និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាមួយ រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាកុលធីតាខ្មែរ​​ដ៏ឆ្នើមមួយរូប ជាស្ត្រីដឹកនាំគំរូល្បាញល្បីដែលប្រកបដោយសីលធម៌ គុណធម៌ និងទេពកោសល្យដ៏ឧត្តុង្គឧត្តមរបស់ជាតិមាតុភូមិកម្ពុជា ទទួលបាននូវគោរម្យងារភាពជាអ្នកដឹកនាំនៃវេទិកា «តំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលឆ្លើយតបនូវមេរោគអេដ៏និងជំងឺអេដ៏ ព្រមទាំងជាឧត្តមភរិយាដ៏ប្រពៃថ្លៃថ្លា ជាមាតា និងជីដូនប្រកបដោយព្រហ្មវិហារធម៌និងចរិយាធម៌យ៉ាងវិសេសវិសាលបំផុត។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លាវិសេសវិសាលនៃអាយុវឌ្ឍនមង្គលនេះផងដែរ ជាថ្មីម្តងទៀត ខ្ញុំបាទសូមក្រាបប្រណិបតន៍លើកហត្ថបួងសួងដល់វត្ថុស័​ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណ​​​កែវទាំងបីណ្ុណព្រះបារមីព្រះមហាស្វេត្វឆត្រ ឫទ្ធិបារមីដែលថែរក្សាប្រាង្គប្រាសាទអង្គរ​វត្ត និងទេវតាថែរក្សាឆ្នាំខាល ចត្វាស័ក ព្រះនាម កិរិណីទេវី សូមព្រះអង្គតាមជួយថែរក្សាបីបាច់ការពារប្រោះព្រំជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បុត្រាបុត្រី បុត្រប្រសា ចៅប្រុសចៅស្រីជា​ទីស្រលាញ់ សូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវអភិវន្ទន​កិច្ចនិងការប្រណិបតន៍នៃគារវភក្តីគោរពដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំបាទ។

ថ្ងៃ អង្គារ៍ ទី៥ រោចន៍ ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០២២
​សូមក្រាបប្រណបិតន៍អំពីខ្ញុំបាទ
បណ្ឌិត ឡាច សំរោង