ដោត​ឆ្នាំង​សាក​ទូរសព្ទទុក​ចោល ដូចដុតលុយអីចឹង!

ក្នុង​លទ្ធផល​សាកល្បង ឆ្នាំង​សាក iPhone ប្រើ​ថាមពល​ប្រមាណ  ១៣០វ៉ាត់ ក្នុង​មួយ​ខែ ហើយ​គិត​ជា​ឆ្នាំ​ស្មើ​នឹង ១៥គីឡូវ៉ាត់​។

ចំនួន​នេះ មិន​ច្រើន​ទេ ប៉ុន្តែ​បើ​មាន​ឆ្នាំង​សាក​ដោត​ចោល​ចំនួន ៥ ហើយ​ពេញ​មួយ​ឆ្នាំ អាច​ខាតបង់​កម្រៃ​បង់​បន្ថែម​លើ​អគ្គីសនី​ប្រើ​ក្នុង​ផ្ទះ​បាន​។

  • ឆ្នាំង​សាក​ប៉ុន្មាន​ដោត​ចោល​ក្នុង​ផ្ទះ​។
  • ឆ្នាំង​សាក​ប្រភេទ​ខុស​គ្នា មាន​តម្រូវការ​ថាមពល​ក្នុង​ចំនួន​ខុសគ្នា​។ ឆ្នាំង​សាក​កាន់​តែ​ធំ ស៊ីថាមពល​ក៏​តាម​នោះ​ដែរ​។
  • ឆ្នាំង​សាក​តម្លៃ​ធូរ​ថ្លៃ ស៊ីថាមពល​អគ្គិសនី​ច្រើន​ជាង​ធម្មតា​។
  • ឆ្នាំង​សាក​អាច​ប្រែ​ឡើង​កម្តៅ​ ហើយ​បើ​ស្ថិត​នៅ​ក្រោម​ខោអាវ ឬ​អ្វី​មួយ​ធ្វើ​ឲ្យ​ហប់ នឹង​កាន់​តែ​ក្តៅ​។ នេះ​ជា​អ្វី​គួរ​ជៀស​វាង​។

ការ​ណែនាំ​គួរ​អនុវត្ត​

  • ប្រើ​ឆ្នាំង​សាក​ (Original) ចេញ​ពី​ក្រុមហ៊ុន​ច្បាស់​លាស់​
  • ដក​ចេញ​ពី​ប្រ៊ី​ភ្លើង ពេល​លែង​ប្រើប្រាស់ ឬ​ប្រើ​ប្រ៊ី​ភ្លើង​មាន​កុងតាក់​ផ្តាច់​ចរន្ត ងាយស្រួល​មិន​ពិបាក​ដក​ដោតៗ។  – កន្លែង​សាក​ថ្ម​គួរ​តែ​ទូលាយ​ មិនរញ៉េរញ៉ៃ៕

ប្រភព៖ ZDNet