លែងបញ្ហាទៀតហេីយ! iPhone 5S​ តម្លេីង​ iOS 12 ដើរ​លឿន​មិនធម្មតា

iPhone 5S ទំហំ​តូច​ល្មម​កាន់​ពេញ​ដៃ ងាយស្រួល​យក​តាម​ខ្លួន​ប្រើប្រាស់ជាមួយអេក្រង់ ៤អ៊ីង  នៅ​អាច​បន្ត​ប្រើ iOS 12 បាន។

ពីមុនបើ​មាន iPhone ចាស់ ការ​អាប់ដេត​ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុងក្រោយ​នឹង​ក្លាយ​ជា​ការ​ប្រថុយប្រថានអាចនឹងមានបញ្ហា ដោយសារ​ជំនាន់​ថ្មី​អាច​ធ្វើ​ឲ្យ​ទូរសព្ទ​ដំណើរការ​យឺត​ ប៉ុន្តែ​មិនមែន​លើ iOS 12 នោះ​ទេ​។ ប្រព័ន្ធ​ប្រតិបត្តិការថ្មីមាន​ការ​គិតគូរ​ដល់ iPhone 5S ធ្វើ​ឲ្យ​ម៉ូដែល​ចាស់​នេះ នៅ​ប្រើ​បាន​ស្រួល​នៅ​ឡើយ​ ហើយដំណើរការខ្លះលឿនជាងមុនទៅទៀត បើប្រៀបទៅនឹង iOS 11។ ប្រភព៖ Cnet