ចាប់ផ្ដេីមសន្សំលុយឱ្យហេីយទៅ ស្មាតហ្វូន​អាចបំពាក់​បច្ចេកវិទ្យា​ថ្មីចំនួន ៥ នៅឆ្នាំ២០១៩

ឆ្នាំ២០១៩ ក៏ជិតឈានចូល​មក​ដល់ ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ជាច្រើន​ កំពុង​រង់ចាំ​បញ្ចេញ​ស្មាតហ្វូន​បំពាក់​បច្ចេកវិទ្យា​ថ្មី ហើយ​អតិថិជន​ដែល​ស្រលាញ់​បច្ចេកវិទ្យា​ទូរសព្ទ​ ក៏​ទន្ទឹង​រង់ចាំ​ពី​ភាព​ពិត​ប្រាកដ​ជាក់ស្ដែងដូចគ្នា​។

១- ស្មាតហ្វូន​ដែលអាចបត់​បាន​

Samsung មាន​តម្រុយ​ក្នុងការ​ចេញ​​ទូរសព្ទ​អាច​បត់​បាន​ប្រហែល​​មាន​ឈ្មោះ Galaxy F។ ឆ្នាំ២០១៩ នឹង​មាន​ចំនួន​ទូរសព្ទ​ប្រភេទ​នេះ​ច្រើន ក្នុង​នោះ​រួម​ទាំង​របស់ Huawei ផង​ដែរ​។ ទូរសព្ទ​អេក្រង់​បត់​បាន​នេះ នឹង​អាច​មាន​គំរូ​បង្ហាញ​នៅ​ព្រឹត្តិការណ៍  The Consumer Electronics Show (CES) 2019 នៅ​ខែ​មករា ខាងមុខនេះ​។

២- ទូរសព្ទ​ប្រើប្រាស់បច្ចេកវិទ្យា 5G

យេីងក៏បានដឹងស្រាប់ថាល្បឿន​បណ្ដាញ 4G/LTE លឿន​ស្រាប់​ទៅ​ហើយ តែស្មាតហ្វូនក៏នឹង​ប្រើបណ្ដាញ 5G ដែល​អាច​ផ្តល់​ល្បឿន​អ៊ីនធឺណិត​កាន់​តែ​លឿន ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ​២០១៩​នេះដែរ​។ ក្រុមហ៊ុន​ឡើង​ឆាក​ដំបូង​អាច​មាន OnePlus, Samsung និង Huawei។

៣- ការរចនា Notch បែប​ថ្មី

កាមេរ៉ា​មុខ​ប្រហែល​មិន​អាច​លុប​ចោល​បាន​នោះ​ទេ​ ព្រោះវាក៏ជាផ្នែកសំខាន់មួយរបស់ស្មាតហ្វូន។ ទន្ទឹម​នឹង​ការ​វិវត្តន៍​នៃ​អេក្រង់​ស្មាតហ្វូន លាត​ពេញ គ្មាន​ប៊ូតុង Home ចំពោះ​ការ​រចនា Notch នៅ​ខាងមុខ​នឹង​កាត់​បន្ថយ ឬ​អាច​បំបាត់​ចោល​តែ​ម្តង​ជាមួយ​នឹង​បច្ចេកវិទ្យា​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់​។

៤- Sensor ស្កេន​ម្រាម​ដៃ​បង្កប់​ក្រោម​អេក្រង់​

Sensor ស្កេន​ម្រាមដៃ​ក្រោម​អេក្រង់ ក៏កំពុងមាន​វត្តមាន​លើ​ទូរសព្ទ​មួយ​ចំនួន​ទៅហេីយឆ្នាំ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​សំខាន់ៗ​មួយ​ចំនួន​ដូចជា Samsung មិន​ទាន់​ប្រើ​នៅឡេីយទេ​។ ចំនួន​ក្រុមហ៊ុន​កាន់​តែ​ច្រើន​នឹង​ប្រើ​បច្ចេកវិទ្យា​នេះ​នៅ​ឆ្នាំ​បន្ទាប់​។

៥- ការបង្កើនបរិមាណ camera Lens

Lens លើ​ស្មាតហ្វូន​បន្ត​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ចាប់​តាំងពី មួយ​គ្រាប់រហូត​ដល់​បច្ចុប្បន្ន​មាន ៤ គ្រាប់​។ ទូរសព្ទ​ជាច្រើន​ចាប់ផ្តើម​ផ្តល់​កាមេរ៉ា​កាន់​តែ​ច្រើន​ទាំង មុខ និង​ក្រោយ ដើម្បី​ពង្រឹង​គុណភាព​រូបភាព ឲ្យ​កាន់​តែ​ដូច​លទ្ធផល​ចេញ​ពី​កាមេរ៉ា​អាជីព​ DSLR។ ឆ្នាំ​ក្រោយ​នឹង​ឃើញ​កាមេរ៉ា​កាន់​តែ​ច្រើន​លើ​ទូរសព្ទ អាច​ពិចារណា​បាន​ចំពោះ​ប៉ាតង់​របស់ LG ដែល​បង្ហាញ​កាមេរ៉ា​មាន Lens ដល់​ទៅ ១៦ គ្រាប់​៕ ប្រភព៖ brecorder