ក្រុមតារា​វិទូអូស្រ្តាលី បានរកឃើញ​​​សំណុំឧស្ម័ន​អវកាស ទំនង​ជាបានកកើត​ឡើង​នៅក្បែរ ឬក៏អំឡុង​បាតុភូត Big Bang តែម្តង គឺជាង ១០ពាន់លាន​ឆ្នាំមុន

ស៊ីដនី៖ តាមការ​ដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមតារា​វិទូអូស្រ្តាលី ប្រេីតេលេស្កូបខ្លាំងជាងគេលេីលោករកឃើញវត្ថុចំណាស់មួយ ដែលអាច​មាន​ប្រភព​តាំងជាង ១០ពាន់លាន​ឆ្នាំមុន។

​ក្រុមអ្នកវិទ្យាសាស្រ្ត​មកពីសាកលវិទ្យាល័យ​​បច្ចេក​វិទ្យា Swinburne (SUT) នៅទីក្រុង Melbourne ប្រើប្រាស់​ប្រព័ន្ធតេឡេស្កូបអុបទិក​ដ៏ខ្លាំងបំផុតលើលោក បានរកឃើញ​​​សំណុំឧស្ម័ន​អវកាស ទំនង​ជាបានកកើត​ឡើង​នៅក្បែរ ឬក៏អំឡុង​បាតុភូត Big Bang តែម្តង គឺជាង ១០ពាន់លាន​ឆ្នាំមុន។

អ្នកវិទ្យាសាស្រ្តបាន​ឲ្យដឹងថា ពពកឧស្ម័ន​ខាងលើនេះ មើល​ទៅ​ដូច​មាន​​ភាព​បរិសុទ្ធ​នៅ​​​ឡើយ ប៉ុន្តែកន្លងទៅនៅគ្រប់ទីកន្លែងទាំងអស់ ឧស្ម័ន​ក្នុងទីអវកាស​​សុទ្ធតែត្រូវបានបំពុល​ដោយកាកសំណល់​ធាតុធ្ងន់ៗ ដែល​បានមកពី​បន្ទុះផ្កាយ ។ ដោយសារ​ហេតុនេះ​ហើយ​ទើបគេជឿជាក់ថា វាគឺជាវត្ថុ​ដែលសល់តាំងសម័យមហាព្រឹត្តិការណ៍​​បន្ទុះ​ Big Bang ។

បញ្ជាក់ឱ្យឃេីញថា ការរកឃេីញរបស់តារាវិទូខាងលេី បានផ្ដល់ជាមូលហេតុធំបំផុតមួយថា ហេតុអ្វីក្រោយសម័យមហាព្រឹត្តិការណ៍​​បន្ទុះ​ Big Bang ស្ម័នអវកាស​ខ្លះបានបង្កើតជាផ្កាយ និងកាឡាក់ស៊ី រីឯខ្លះទៀតមិន​យ៉ាងដូច្នោះ​ទៅវិញ៕