Ole Gunnar Solskjaer ប្រហែលជា ជំនួស​តំណែង​លោក Jose Mourinho បណ្តោះអាសន្ន​របស់​ក្រុម Manchester United

កាលពីថ្ងៃទី​១៨ ខែធ្នូ​ ឆ្នាំ២០១៨ លិចឮដំណឹងថា លោក Ole Gunnar Solskjaer ប្រហែលជាទំនងជា​នឹង​ឡើងទៅ​ជំនួស​តំណែង​លោក Jose Mourinho ដែលជា​អ្នកចាត់ការ​បណ្តោះអាសន្ន​របស់​ក្រុម Manchester United បន្ទាប់ពី​ក្លិប​ច្រឡំ​បង្ហោះ​បេក្ខភាព​រូបនេះ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ពួកគេ​។​

​ជុំវិញរឿងនេះផងដែល មិនមាន​សេចក្តីប្រកាស​ជា​ផ្លូវការ​ណាមួយ​ជុំវិញនៅ​ការតែងតាំង​អតីត​សមាជិក​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​បិសាច​ក្រហម Solskjaer ដើម្បី​ជំនួស​លោក Mourinho ដែល​ត្រូវបាន​បណ្តេញ​ចេញពីOld Trafford កាលពីម្សិលមិញនេះ។​

​ប៉ុន្តែ​គេហទំព័រ​ផ្លូវការ​របស់​ក្លិប Man Utd បានចេញ​ផ្សាយ​ថា​បុរស​សញ្ជាតិ​ន័​រ​វែ​សរូប​នេះ​គឺជា​ អ្នកចាត់ការ​បណ្តោះអាសន្ន​របស់​ក្រុម​របស់​ពួកគេ ប៉ុន្តែ​នៅ​ប៉ុន្មាន​នាទី​ក្រោយមក ក៏ត្រូវបាន​លុបចេញ​វិញ​។​
​គួរបញ្ជាក់ថា បុរស​វ័យ​៤៥​ឆ្នាំ​រូបនេះ បច្ចុប្បន្ន​ជា​អ្នកចាត់ការ​ក្លិប Molde Fotballklubb នៃ​លី​គ​កំពូល​ន័​រ​វែ​ស ប៉ុន្តែ​ពួកគេ​បានបញ្ចប់​រដូវ​កាល​សម្រាប់​រដូវរងា ឆ្នាំ​២០១៨​នេះ ហើយនឹង​ចាប់ផ្តើម​វិញ​នៅ​ខែមីនា​ឆ្នាំ​២០១៩​។​
Solskjaer ក្នុង​រយៈពេល​រួមរស់ជាមួយ Man United ១១រដូវ​កាល ធ្លាប់​បានស៊ុត​បញ្ចូល​ទី១២៦គ្រាប់​ នៅក្រោម​ការដឹកនាំ​រប​ស់លោក Sir Alex Ferguson​។​
​តាមរយៈ​វីដេអូ​មួយ​នៅលើ​វេ​ប​សាយ​ផ្លូវការ Man United បង្ហាញ​ពី​លោក Solskjaer ដែលជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទល់នឹង Bayern Munich ក្នុង​ឆ្នាំ ១៩៩៩ ហើយ​ត្រូវបាន​គេ Screen Shot មុនពេល​លុប​ថា​៖«Solskjaer ក្លាយជា​គ្រូបង្វឹក​បណ្តោះអាសន្ន​រប​ស់​យើង ២០​រដូវ​កាល​បន្ទាប់ពី​ឈ្នះ​ពានរង្វាន់​៣​ក្នុង​មួយ​រដូវ​កាល​ជាមួយ​គ្រាប់​បាល់​នៅ​ទឹកដី Camp Nou នោះ​»៕