លោក Pochettino គ្រូបង្វឹករបស់ Spurs បាននិយាយថា Liverpool និង Manchester City នៅតែជាក្រុម ដែលអាចឈ្នះពាន Premier League បើទោះបីជា Spurs ទទួលបានជ័យជម្នះដ៏អស្ចារលើក្រុម Everton ក៏ដោយ

Pochettino បានទទួលស្គាល់ថា ទោះបីជាក្រុមរបស់គាត់មានឱកាសទទួលបានជើងឯកជើងឯកអង់គ្លេសជាលើកដំបូងនៅពីឆ្នាំ 1961 ក៏ដោយ ប៉ុន្តែលោកបាននិយាយថា ” ខ្ញុំនៅតែគិតថា Liverpool និង Manchester City គឺជាអ្នកប្រកួតប្រជែងពិតប្រាកដ និងជាក្រុម ដែលអាចឈ្នះពានរង្វាន់ក្របខណ្ឌ Premier League “។

លោកក៏បានបន្ថែមទៀតថា ” យើងនៅទីនោះមែន ប៉ុន្តែដូចជា Chelsea, Arsenal និង Manchester United ខ្ញុំគិតថានៅមានផ្លូវវែងឆ្ងាយមួយ សម្រាប់ខ្ញុំក្នុងការនិយាយថា យើងគឺជាគូប្រជែងដ៏ពិតប្រាកដមួយ។ កីឡាបាល់ទាត់គឺនិយាយអំពីភាពរឹងមាំ។ ប្រសិនបើយើងអាចមានភាពស៊ីសង្វាក់គ្នា និងលេងតាមរបៀប ដែលយើងបានធ្វើនៅយប់នេះ ខ្ញុំគិតថាប្រហែលជាយើងអាចក្លាយជាអ្នកប្រកួតប្រជែងពិតប្រាកដ “។

ក្រុម Spurs ស្ថិតក្នុងចំណាត់ថ្នាក់ទី 3 ក្រោយយកឈ្នះ Everton ក្នុងលទ្ធផល 6-2 ដែលជាលទ្ធផលដ៏ល្អមួយនៅកីឡដ្ឋាន Goodison Park​។ Tottenham បានឈ្នះការប្រកួតចំនួន 4 លើកកន្លងមកមាន 42ពិន្ទុ ខណៈដែលក្រុម Chelsea មានតែ 37ពិន្ទុ ឈរនៅលេខ 4 និង Arsenal ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 5៕