ឈ្នះទៀតហើយ!​ Manchester United ឈ្នះពីរប្រកួតជាប់គ្នា ក្រោយពីដូរគ្រូបង្វឹក

Paul Pogba បានស៊ុតបាល់បញ្ចូលទីចំនួនពីរគ្រាប់ ដែលធ្វើឱ្យក្រុម Manchester United រកបានគ្រាប់បាល់យកឈ្នះក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ដែលជាជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងក្របខ័ណ្ឌ Premier League។

អតីតខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Solskjaer ត្រូវបានតែងតាំងកាលពីសប្តាហ៍មុន បន្ទាប់ពីបណ្តេញលោក Jose Mourinho ចេញហើយលោកធ្វើបានយ៉ាងល្អដោយបានឈ្នះ Cardiff ក្នុងលទ្ធផលយ៉ាងល្អ 5-1 ដែលជាជ័យជម្នះលើកដំបូង ក្រោយពីលោកចូលកាន់ដំណែង។ ហើយនៅក្នុងការប្រកួតយប់មិញនេះ លោកក៏បានដឹកនាំក្រុមបន្តនូវជ័យជម្នះលើកទី២ ដោយធ្វើឱ្យ Man Utd យកឈ្នះ Huddersfield យ៉ាងកក់ក្តៅ 3-1 ក្នុងទឹកដីរ​បស់ខ្លួន។

កីឡាករ Nemanja Matic បានរកគ្រាប់បាល់បើកឆាកក្នុងតង់ទី1 នៅនាទីទី28 ឱ្យ Man Utd នាំមុខបណ្តោះអាសន្ននៅមុនចប់តង់ទី1។ ក្រោយតង់ទី1 ឈានចូលមកដល់ Paul Pogba បានស៊ុតគ្រាប់ប​ាល់យ៉ាងល្អ 2គ្រាប់់ទៀតនៅនាទីទី64 និង 78​ ប៉ុន្តែនៅមុនចប់ការប្រកួត Zanka រកបានមួយគ្រាប់ឱ្យ Huddersfield។​​ ក្រោយចប់ការប្រកួត Manchester United យកឈ្នះ Huddersfield ក្នុងលទ្ធផល 3-1។

បច្ចុប្បន្នក្រុម Man United ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី 6 ដោយមាន 32ពិន្ទុ តាមពីក្រោយ Arsenal ដែលមានចំណាត់ថ្នាក់លេខ 5 ដែលមាន 38ពិន្ទុ។ ឯក្រុម Huddersfield ក្រោយពីបរាជ័យ បានធ្លាក់ទៅកាន់លេខ 20 ដែលកំពុងស្ថិតនៅក្នុង​តំបន់គ្រោះថ្នាក់៕