សហព័ន្ធកីឡាបាល់បោះកម្ពុជា បានធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតពានរង្វាន់មិត្តភាពអាស៊ាន U20

ភ្នំពេញ៖ កម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះក្នុងការប្រកួតពានរង្វាន់មិត្តភាពអាស៊ាន U20។ សហព័ន្ធកីឡាបាល់បោះកម្ពុជា រៀបចំដែលចាប់ផ្តើមប្រកួតនៅថ្ងៃទី២៧-២៩ ខែធ្នូ ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានប្រទេសចំនួន ៤ចូលរួមមានដូចជា វៀតណាម ឡាវ ប្រ៊ុយណេ។

ព្រឹត្តិការណ៍នេះ មន្ត្រីសហព័ន្ធកីឡាបាល់បោះកម្ពុជា បានចាត់ទុកជាការសាកល្បងសមត្ថភាពយុវជនកម្ពុជាជាមួយក្រុមក្នុងតំបន់។ ដើម្បីពង្រឹងខ្លួនត្រៀមព្រឹត្តិការណ៍ផ្លូវការនានាដូចជា SEA Games ជាដើម  បន្ទាប់ពីចប់ការប្រកួតនេះ សហព័ន្ធនឹងវាយតម្លៃរកចំណុចខ្លាំង និងចំណុចខ្សោយដែលត្រូវកែលម្អ។

នៅថ្ងៃទី២៩ ខែធ្នូស្អែកនេះ កម្ពុជានឹងត្រូវប៉ះឡាវ ខណៈ វៀតណាម ជួបប្រ៊ុយណេ។ ក្នុងព្រឹត្តិការណ៍នេះផងដែរ ជាលើកទី១ ហើយ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់បោះលំដាប់កំពូលក្នុងតំបន់អាស៊ាន ហើយវានឹងក្លាយជាព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យមួយ៕