នោះ! Real Madrid បានត្រៀមទំហំទឹកប្រាក់ប្រមាណ ៦៣លានដុល្លា ក្នុងការនាំយកកីឡាករខ្សែការពារស្លាប Junior Firpo មកជំនួស កីឡាករ Marcelo

អេស្ប៉ាញ៖ ក្លឹបស្តេចស Real Madrid បានរៀបចំគោលដៅសម្រាប់រដូវកាលទីផ្សារដោះដូរកីឡាករក្នុងទំហំទឹកប្រាក់ប្រមាណ ៦៣លានដុល្លា ក្នុងការនាំយកកីឡាករខ្សែការពារស្លាប Junior Firpo មកពីក្លឹប Real Betis ដែលស្ថិតក្នុងក្របខណ្ឌ La Liga ដូចគ្នានេះបើយោងតាមកាសែតអេស្ប៉ាញ AS បានឱ្យដឹងកាលពីថ្មីៗនេះផងដែល។

សូមបញ្ជាក់ថា កីឡាករវ័យ ២២ឆ្នាំ សញ្ជាតិអេស៉្បាញរូបនេះ ទើបតែបានបង្ហាញខ្លួនសម្រាប់ក្រុមឈុតធំរបស់ Betis កាលពីដើមឆ្នាំកន្លងទៅ ខណៈបច្ចុប្បន្នរូបគេតែងតែបានជាប់នៅក្នុងជម្រើស១១នាក់របស់ក្លឹប ហើយបានបង្ហាញខ្លួនក្នុងរដូវកាលឆ្នាំ ២០១៨-២០១៩ នេះបាន ១៨ប្រកួត រកបាន៣គ្រាប់ទៀតផង។

នេះបើតាមការរាយការណ៍បានបញ្ជាក់ថា Real Madrid បានត្រៀមរួចជាស្រេច ក្នុងការនាំយកកីឡាករដែលអាចមកជំនួស កីឡាករ Marcelo៕