Ole Gunnar Solskjaer សរសើរពីទម្រង់់លេងដ៏ល្អរបស់ Paul Pogba

លោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការក្រុម Man Utd បានសរសើរ Paul Pogba ពីទម្រង់លេងដ៏ល្អ និងភាពអស្ចារ្យរបស់ខ្សែប្រយុទ្ធរូបនេះក្នុងជ័យជម្នះ 4-1 លើក្រុម Bournemouth។

ក្នុងការប្រកួតប៉ុន្មានលើកកន្លងមក Pogba ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានស៊ុតបាល់បញ្ចូលទីជាច្រើនគ្រាប់ និង​ធ្វើឱ្យ Man Utd ទទួលបាននូវជ័យជម្នះជាបន្តបន្ទាប់ និងចាប់តាំងពីបណ្តេញលោក Jose Mourinho ចេញ ហើយបានតែងតាំងលោក Solskjaer ជំនួស។

ក្នុងលើការប្រកួតទាំងបីលើកកន្លងមកនេះ ដែលក្នុងនោះបិសាចក្រហមងើបមុខឡើងវិញ ក្រោយពីបរាជ័យជាច្រើនជាច្រើនប្រកួតជាប់គ្នា ដោយ Man Utd បានរកបាន 12គ្រាប់ក្រោយបីប្រកួតកន្លងមក ដែលជាស្នាដៃដ៏ល្អរបស់ Solskjaer។

នៅក្នុងការប្រកួតយប់មិញនេះ Pogba អាចរកបានមួយគ្រាប់ត្រឹមតែ 5នាទីប៉ុណ្ណោះ​ និង​គ្រាប់បាល់ទីពីនៅនាទីទី33 ហើយនៅនាទី​45 ចុងម៉ោង Rashford អាចសម្រេចបានមួយគ្រាប់ទៀត ក៏ប៉ុន្តែ Bournemouth អាចរកបានមួយគ្រាប់​មកវិញ ដោយកីឡាករ Ake’s នៅនាទីទី 45+2 នៅមុនចប់តង់ទី1។​ ចំណែកនៅតង់ទី2 មានការស៊ុតបញ្ជូលទី1គ្រាប់ទៀត ពីកីឡាករ Lukaku ក្រោយពីមានការបញ្ជូនបាល់យ៉ាងល្អ ពី Pogba ហើយរក្សាលទ្ធផលនេះ រហូតដល់ចប់ការប្រកួត Man Utd 4 និង Bournemouth 1។

បច្ចុប្បន្ន Man Utd ស្ថិតនៅលំដាប់លេខ6 ក្រោយ 20​ប្រកួតមាន35ពិន្ទុ ក្នុងដៃ នៅក្រោម Arsenal ដែលមាន 38ពិន្ទុ៕