Man City ត្រឡប់មកវិញហើយ ក្រោយបរាជ័យ ២ប្រកួតជាប់គ្នា

Manchester City បាន​​វិល​មក​ដូចដើមវិញ​ហើយ ក្រោយបរាជ័យ២ប្រកួតជាប់គ្នា ដោយយក​ឈ្នះ​ Southampton ៣​ៈ១ នៅ​ក្រៅ​ដី​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២០នេះ។​

នៅក្នុងការប្រកួតយប់​មិញនេះ Manchester City រ​កបាន១គ្រាប់មុនដោយ Silva ត្រឹមតែនាទី១០ប៉ុណ្ណោះ តែត្រូវក្រុមម្ចាស់ផ្ទះវាយបក តាមស្មើនៅនាទីទី​៣៧។​ ​ក្រោយមក ​ City ទទួលបានកាដូ១គ្រាប់ទៀត​ពី Southampton ដោយសារកំហុសរបស់កីឡាករ Ward-Prowse ដែលធ្វើ​ឱ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​ នៅនាទីទី៤៥។ ​Agüero បន្ថែម​១​គ្រាប់​ទៀតឱ្យ Man City ​នៅ​នាទី​៤៥+៣ មុននឹងចប់តង់ទី១ ហើយលទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួត ដោយ Man City ​យកឈ្នះលើ Southampton ៣ទល់នឹង១។

ជ័យ​ជម្នះ​លើនេះ​បានជួយឱ្យ​ក្រុម Man City ឡើង​ទៅ​លេខ​២​វិញ​លើ​ Tottenham Hotspur ដែល​ចាញ់​ Wolve កាល​ពី​ថ្ងៃ​សៅរ៍។​ ហើយលទ្ធផលនេះ ក៏បានជួយកាត់បន្ថយគម្លាត របស់ក្រុម Manchester City ក្នុងការប្រដេញតាម ក្រុម​កំពូល​តារាង​ Liverpool ដែលមានពិន្ទុច្រើនជាង ៧ពិន្ទុ៕