អាវ​យានហោះហើរ ដែល​ធ្លាប់​តែ​ឃើញ​ក្នុង​ខ្សែ​ភាពយន្ត ឬ​ហ្គេម បានលេច​រូបរាងណ្តើរៗ​ហើយ ព្រមទាំងមានការប្រកួ​តឆាប់ៗនេះទៀតផង(មានវីដេអូ)

ក្រុមហ៊ុនJetpack Aviation ដែលជាក្រុម​អាមេរិក បានធ្វើឱ្យអាវ​យានហោះហើរ ដែល​យើងធ្លាប់​តែ​ឃើញ​ក្នុង​ខ្សែ​ភាពយន្ត ឬ​ហ្គេម បានក្លាយជាការពិតណ្តើរៗ​ហើយ និងបានត្រៀម​ខ្លួន​រួចរាល់ ​ក្នុង​ការ​ប្រកួត​ហោះហើរ​យាន​លំដាប់​ពិភពលោក​។ ពួកគេបានធ្វើការ​សាកល្បង​ បញ្ជា​យាន​ឱ្យហោះ​ចូល​កៀក​គ្នា។ 

តាមការលើកឡើង​របស់នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Jetpack Aviation លោក David Mayman ​ថាការ​សាកល្បង​ហោះហើរ​ដោយប្រើអាវ​យាន​ម៉ូដែល JB10 បានធ្វើឡើងនៅ​ពី​លើ​បឹង​មួយ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា​ភាគ​ខាង​ត្បូង។​ ជាលទ្ធផលល្អ អ្នក​បញ្ជា​អាវ​យាន​ទាំង​ពីរ​អាច​ហោះ​ចូល​ក្បែរ​គ្នា​បាន ដោយគ្មានបញ្ហាអ្វីឡើយ។

ការ​សាកល្បង​ខាងលើ បានប្រព្រឹត្តទៅ​ដោយ​រលូន ហើយ​ក្រុមហ៊ុន​បានអញ្ជើញ​ក្រុម​ការងារ ​ដែល​មានការចាប់អារម្មណ៍​ក្នុង​ការ​ប្រកួត​ហោះហើរ​អាវ​យាន​នេះ​ផងដែរ។ ក្នុង​នោះ​ក៏​មាន​តម្រូវការ​កញ្ចប់​ថវិកា​មួយ​ចំនួន សម្រាប់រៀបចំ​អាវ​យាន ខណៈដែល​ក្រុមហ៊ុន Jetpack Aviation រ៉ាប់រង​ក្នុង​ការ​បង្វឹក និង​សេវា​ថែទាំ​៕

សូមទស្សនាវីដេអូខាងក្រោម៖