Man City ទទួល​បាន​យុវជន​ថ្នាលម្នាក់ ​ពី​​ក្លឹប Espanyol

តាមប្រភព​ពី Diario Sport បានលើកឡើងថា យុវជន​វ័យ Oscar Tarensi ​វ័យ១៦ឆ្នាំ របស់អេស្ប៉ាញ នឹងត្រូវបានផ្ទេរមកកាន់ទឹកដីនៃប្រទេសអង់គ្លេស ​​ក្នុង​ពេល​ឆាប់​ៗ​នេះ ក្រោយពីក្រុម Manchester City បាន​ព្រម​ព្រម​គ្នា​ជាមួយនឹងក្រុម Espanyol។

យុវជនថ្នាល​ខាង​លើនេះ​ នឹង​គ្រប់​វ័យ ១៦ឆ្នាំ ​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ​​ខាង​មុខ​​នេះ ចំពោះតម្លៃនៃការផ្ទេរ មិនត្រូវបានប្រកាសឱ្យដឹងទេ។ កីឡាករ​រូប​នេះ​អាច​លេង​បាន​ពីរ​ទីតាំង​គឺ ខ្សែ​បម្រើ​ និង​ខ្សែ​ការពារ។ គេរំពឹងថាយុវជនរ​ូបនេះ នឹង​តើ​តាម​គន្លង​យុវជន​​ Barcelona, Eric Garcia និង Adria Bernabe ដែលបានផ្ទេរមកកាន់ Man City៕