ការប្រកួតបាល់ទាត់​ Tiger Street Football Festival 2019 នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ​

ការប្រកួតដណ្តើមពាន​រង្វាន់​បាល់ទាត់​ ​Tiger Street Football Festival ​ឆ្នាំ2019 នឹងចាប់​ផ្តើម​ប្រព្រឹតទៅមុន​គេ នៅឯមណ្ឌល​ខេត្ត​ព្រះសីហនុ​​ ​​ដែល​ប្រជុំ​ដោយ​​ក្រុម​ជើង​ខ្លាំង​​ជា​ច្រើន​ នឹងមកដើម្បី​ដណ្តើម​កៅអី ទៅប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ភ្នំពេញ ហើយការប្រកួតនេះ ធ្វើឡើងនៅ​ថ្ងៃ​សៅរ៍​ និងអាទិត្យ ទី​៥​-៦ ខែ​មករា​​​​នេះ​។

មានតែក្រុម ដែលមកពីខេត្តព្រះសីហនុ​ កំពត​ តាកែវ និង​​​កោះកុង ដែលមានសិទ្ធិ​ចុះ​ឈ្មោះ​ចូល​ប្រកួត នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ​នេះសម្រាប់​ឆ្នាំ​២០១៩​នេះ។ ក្រុមដែលត្រូវបានកំណត់ ឱ្យចុះ​ឈ្មោះ​ចូល​រួម​ប្រកួតមាន​ចំនួន​​៦៤​ក្រុម ហើយនឹងធ្វើការជម្រុះ យក​តែ​៦​ក្រុម​ ដើម្បី​ឡើង​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជ​ធានី​ភ្នំពេញ។

ក្រុម​​ចំណាត់​ថ្នាក់​លេខ​១ នៅមណ្ឌល​ខេត្ត​ព្រះសីហនុ​នេះ នឹងទទួល​បាន​ប្រាក់​រង្វាន់​ ១៥០០​ដុល្លារ ក្រុម​លេខ​២​បាន ១០០០ដុល្លារ ក្រុម​លេខ​៣​បាន​ ៥០០​ ដុល្លារ​ និង​ក្រុម​លេខ​៤​បាន​ ២០០​ ដុល្លារ។ ក្រុមទាំង៦គឺ ក្រុមដែលជាប់ចំណាត់ថ្នាក់ទាំង៤ និងក្រុម​ចំណាត់​ថ្នាក់​លេខ​៥​ និង​លេខ​៦​ នឹងត្រូវឡើង​មក​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ​ជាមួយនឹងក្រុមដែលមកពីមណ្ឌលផ្សេងៗ ដើម្បី​ប្រជែង​តំណែងជើង​ឯក និងទទួលបានប្រាក់​រង្វាន់​យ៉ាងច្រើន​។

កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ក្រុមបាន​ក្លាយ​ជា​ជើង​ឯក​ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុគឺ ​ក្រុម Hurricane A  ក្រោយពីបានយកឈ្នះស្នងការ​ដ្ឋាន​នគរ​បាលខេត្ត​ព្រះ​សីហនុ A ដែល​ជាក្រុមលេខ២ ​ក្នុង​លទ្ធផល ១-០។ លេខ៣ បានទៅក្រុម​ Nazora Sport Club ក្រុមយុវជន​កំពង់​ផែ A  ស្ថិតនៅលេខ៤ និង​ លេខ៥ បានទៅក្រុមSihanouk ville ខណៈដែលក្រុម​យុវជន​កំពង់ផែ B ឈរនៅលេខ៦។

រងចាំតាមដានទាំងអស់គ្នាថា តើ​ក្រុម​ Hurricane A អាច​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់បាន​ ឬក៏មានមួយ​ក្រុម​ផ្សេង​ជា​អ្នក​ឡើង​មក​ជំនួស​ម្តង?

មិនត្រឹមតែប៉ុណ្ណោះ ​នៅរាត្រី​ចុង​សប្តាហ៍​នេះ ក៏មានការ​ប្រគំ​តន្ត្រី​សម្រាប់អ្នកគាំទ្រ ដែលមានការចូលរួម​សម្តែង​ដោយ​កំពូល​តារា​ចម្រៀង​ល្បី​ៗជា​ច្រើន​រូបទៀ​តផង។

​ប្រាក់​រង្វាន់​៖

ក្រុម​ជយលាភី​​ប្រចាំ​មណ្ឌល​ ព្រះសីហនុ​ កំពង់ចាម​ សៀមរាប​ បាត់ដំបង​ និង​ភ្នំពេញ​៖

– ក្រុម​លេខ​១៖ ១ ៥០០​ ដុល្លារ​អាមេរិក​

– ក្រុម​លេខ​២៖ ១ ០០០​ ដុល្លារ​អាមេរិក​

– ក្រុម​លេខ​៣៖ ៥០០ ដុល្លារ​អាមេរិក​

– ក្រុម​លេខ៤៖ ២០០​ ដុល្លារ​អាមេរិក

ក្រុម​ជយលាភី​​ប្រចាំ​មណ្ឌល​ តាកែវ កំពង់ស្ពឺ កណ្ដាល​ និង​ក្រុង​ប៉ោយប៉ែត​៖

– ក្រុម​លេខ​១៖ ១ ០០០​ ដុល្លារ​អាមេរិក​

– ក្រុម​លេខ​២៖ ៧០០​ ដុល្លារ​អាមេរិក​

– ក្រុម​លេខ​៣៖ ៣៥០ ដុល្លារ​អាមេរិក​

– ក្រុម​លេខ៤៖ ១៥០​ ដុល្លារ​អាមេរិក

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

– ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

– ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

– ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

– ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក​