Man City បានកក់កៅអីជុំទី៤នៃក្របខ័ណ្ឌ FA Cup​ ក្រោយលុតក្រុមលីគលំដាប់ទីពីរ យ៉ាងចាស់ដៃ៧គ្រាប់

ម្សិលមិញនេះ Manchester City បានស្វាគមន៍ក្រុមម្ចាស់ផ្ទះ Rotherham United យ៉ាងធ្ងន់ដៃ ក្នុងលទ្ធផល ៧-0 ដែលជាស្នាដៃរបស់កីឡាករ ៧រូបផ្សេងគ្នាដូចជា Sterling , Gabriel Jesus, Mahrez, Otamendi, Sané និងយុវជនជាខ្សែបម្រើវ័យ១៨ឆ្នាំ Foden ហើយមួយគ្រាប់ទៀត ជាគ្រាប់បាល់បញ្ជូលទីខ្លួនឯងរបស់ Ajayi។

ក្រោយពីជ័យជម្នះដ៏ល្អនេះ Manchester City ទទួលបានកៅអីទៅេលងជុំទី៤នៃពានរង្វាន់ធំ លំដាប់ទីពីរអង់គ្លេស FA Cup។

យុវជនខ្សែបម្រើ Phil Foden បានក្លាយជាកីឡាករវ័យក្មេងបំផុត ដែលស៊ុតចូលនៅ FA Cup ឱ្យ Man City ក្នុងវ័យ១៨ឆ្នាំ ២២៣ថ្ងៃ បន្ទាប់ពី Rony Lopes ដែលស៊ុតចូលក្នុងវ័យ១៧ឆ្នាំ៨ថ្ងៃ ទល់នឹង Watford កាលពីខែមករា ឆ្នាំ២០១៣។

នៅពាក់កណ្ដាលសប្ដាហ៍នេះ City នឹងត្រូវប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រពាន League Cup ទល់នឹង Burton៕