អីយ៉ា!! សួស វីហ្សា និងថមមី ដើរលេងជាលក្ខណៈគ្រួសារ ជាមួយគ្នាលើកដំបូងយ៉ាងផ្អែមល្ហែមបំផុត​

ស្ទឹងត្រែង៖ ប្រិយមិត្តពិតជាបានដឹងរួចមកហើយថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាសកញ្ញា សួស វីហ្សា បានធ្វើឱ្យបណ្តាអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលនាងបានដាច់ចិត្តទម្លាយទំនាក់ទំនងស្នេហា អស់រយៈពេលជាងបួនឆ្នាំ ជាមួយនឹងតារាសម្តែងលោក ថមមី

ដំណឹងមួយនឹះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបនៅក្នុងចិត្តជាខ្លាំង ព្រោះមិននឹកស្មានថាស្ងាត់ៗស្រាប់តែពួកគេបានបង្ហាញ ពីជីវិតស្នេហារវាងគ្នាយ៉ាងដូច្នោះ មិនត្រឹមតែប៉ុណ្ណោះ ក្រោយទម្លាយរឿងមួយនេះ នាង និងគូស្នេហ៍ក៏ចាំផ្តើមបង្ហាញភាពផ្អែមល្ហែមនឹងគ្នាជានិច្ច នៅលើបណ្តាញសង្គមផងដែរ។

តែអ្វីដែលរឹតតែពិសេសទៅទៀតនោះគឺ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ និងលោកថមមី បានដឹកដៃគ្នាដើរលេងកម្សាន្តនៅតាមវខេត្ត ជាមួយនឹងគ្រួសារជាលើកដំបូង ក្រោមសកម្មភាពយ៉ាងមានសុភមង្គល និងពោរពេញដោយភាពរីករាយបំផុត។

ក្រោយពីបានឃើញសកម្មភាពបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបនៅក្នុងចិត្ត ព្រោះបានឃើញពួកគេបង្ហាញភាពស្និទ្ធស្នាលនឹងគ្នាកាន់តែខ្លាំងឡើងៗ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រជាច្រើនក៏ទន្ទឹមរង់ចាំនូវ ដំណឹងល្អរបស់អ្នកទាំង២ក្នុងពេលឆាប់ៗនេះផងដែរ៕

 ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖