ស្រ្តីដៃឆេីត! បានលួចយកទូរសព្ទ័ដៃ ទាំងមិនញញើតសោះឡេីយ(មានវីដេអូ)

កណ្ដាល៖ ស្រ្តីដៃរហាស់ជនជាតិវៀតណាមម្នាក់ បានទៅទិញឥវ៉ាន់ នៅក្រុមហ៊ុនយូនីតឃែសាឡន បានលួចយកទូរសព្ទ័ដៃមួយគ្រឿងម៉ាក iPhone7 ពណ៌ខ្មៅ របស់បុគ្គលិកក្រុមហ៊ុនយូនីតឃែសាឡន ដោយមិនដឹងខ្លួន។

ហេតុការណ៍នេះបានកេីតនៅវេលាម៉ោង២:៤៤នាទីរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មុនពេលកេីតហេតុ បុគ្គលិកក្រុមហ៊ុនយូនីតឃែសាឡន បានឃេីញស្រ្តីជនជាតិវៀតណាមម្នាក់ ដេីរចូលក្នុងក្រុមហ៊ុន ទិញឥវ៉ាន់ ហេីយក៏ទៅកន្លែងគិតលុយ ពេលនោះស្រ្តីជនសង្ស័យវៀតណាម បានឃេីញទូរស័ព្ទនៅលើតុ ក៏ឆ្លៀតឱកាសយកទូរស័ព្ទដៃទៅបាត់ស្រមោលតែម្តង។

ក្រោយពេលកេីតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍តាខ្មៅ ដេីម្បីឱ្យតាមជួយសេីបអង្កេតតាមរកមុខជនសង្ស័យ មកផ្ដន្ទាទោសទៅតាមនីតិវិធីច្បាប់៕ ដោយ ឆៃ យុទ្ធ