តោះ! មកមើលប្រទេស ដែលគ្មានព្រលាន​យន្តហោះ​ផ្ទាល់​ខ្លួន ទាំង៥

ក្នុង​ពេល​បច្ចុប្បន្ន ដោយសារបច្ចេកវិទ្យាកាន់មានកា​ររីកចម្រើន ហេតុនេះហើយការធ្វើដំណើរ ក៏​កាន់តែមានភាពងាយស្រួលផងដែរ​។ ហើយដោយសារតែការធ្វើដំណើរ តាមផ្លូវអាកាសមានការពេញនិយមយ៉ាងខ្លាំង ទើបប្រទេសភាគច្រើន ស្ទើរទូទាំងពិភពលោក បានបង្កើតព្រលានយន្តហោះផ្ទ​ាល់ៗខ្លួន ​ដើម្បី​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចុះ​យន្តហោះ​ផ្សេង​ៗ។ ប៉ុន្តែមានប្រទេសចំនួន៦ ដែលមិនមានព្រលានយន្តហោះផ្ទាល់ខ្លួន និងពឹងផ្អែកលើប្រទេសជិតខាង។ ប្រទេសទាំងនោះមានដូចជា៖

១/ បុរី​វ៉ាទីកង់(Vatican City)៖ គឺជាប្រទេសមានផ្ទៃដីតូចជាងគេ និងមានប្រជាជនតិច ទើបប្រទេសមួយនេះមិនមានអាកាសយានដ្ឋាន​ផ្ទាល់​ខ្លួន​ ហើយអ្នកដំណើរ ដែលចង់ធ្វើដំណើរទៅប្រទេសនេះតាមជើងអាកាស គឺត្រូវចុះនៅអាកាសយានដ្ឋាន​រដ្ឋធានី​រ៉ូម​ របស់​ប្រទេសអ៊ីតាលី។

២/ ប្រទេស​សាន់ម៉ារីណូ​ (San Marino)៖ ជាប្រទេស​មាន​ផ្ទៃដីតូចទី៥ និងមានប្រជាជនតិចប្រមាណ 33.000នាក់។ មិន​ខុស​ពី​វ៉ាទីកង់​ទេ​ ប្រទេសនេះត្រូវពឹង​ផ្អែក​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​ Federico Fellini របស់​អ៊ីតាលី។

៣/ ប្រទេស​ម៉ូណាកូ(Monaco)​៖ ជាប្រទេសដែលមានទីតាំងនៅក្បែរប្រទេសបារាំង ហេតុនេះវាត្រូវពឹង​ផ្អែក​លើ​អាកាសយានដ្ឋាន​ក្រុង​ Nice របស់​បារាំង​។

៤/ ប្រទេស​ Liechtenstein៖ ដើម្បីទៅដល់ប្រទេស​មួយ​នេះ ​តាម​រយៈ​ផ្លូវ​អាកាស​បាន​ យើងត្រូវ​ការ​ឆ្លង​កាត់​អាកាសយានដ្ឋាន​ប្រទេស​ស្វីស​។

៥/ ប្រទេស​អង់ដូរ៉ា​(Andorra)៖ ប្រទេស​នេះ​មាន​ឧបសគ្គ​ក្នុង​ការ​កសាង​អាកាសយានដ្ឋាន​ផ្ទាល់​ខ្លួន ដោយសារ​តែ​ប្រទេស​នេះស្ថិត​តាម​បណ្ដោយ​ជួរ​ភ្នំ ទើបប្រទេសនេះមិ​នមានព្រលានយន្តហោះផ្ទាល់ខ្លួន ហើយយើង​អាច​ឆ្លង​ចូល​ប្រទេស​នេះ តាម​រយៈ​អាកាសយានដ្ឋាន​របស់​អេស្ប៉ាញ​ និង​ បារាំង​។ ប៉ុន្តែជម្រើសជិតបំផុតទៅរដ្ឋធានីរបស់អង់ដូរ៉ា គឺអាកាសយានដ្ឋាន Girona-Costa Brava នៅអេស្ប៉ាញ៕