ថ្មីៗនេះ!! Matt និង Songkarn បានដឹកដៃគ្នា ទៅធ្វើបុណ្យ ដោយមិនខ្វល់ពីពាក្យរិះគន់របស់មហាជនឡើយ 

ថៃ៖ ប្រិយមិត្តធ្លាប់ដឹងខ្លះមកហើយអំពី រឿងរ៉ាវរបស់តារាសម្តែងស្រី Matt Peranee និងលោក Songkarn ដែលមានទំនាក់ទំនងស្នេហាជាមួយនឹងគ្នា បានធ្វើឱ្យកក្រើកពិភពសិល្បៈថៃទាំងមូល ដោយអ្នកគាំទ្រជាច្រើននាក់បានសម្តែងក្តីមិនពេញចិត្តយ៉ាងខ្លាំង ទៅលើការដែលអ្នកទាំងពីរទាក់ទងគ្នា។

កាលពីថ្មីៗនេះកញ្ញា Matt Peranee ក៏បានផុសរូបភាពគូជាមួយនឹងលោក Songkarn ដោយបើកចំហនៅក្នុងបណ្តាញអ៊ីនស្តារក្រាមរបស់ខ្លូនថែមទៀត និងបញ្ជាក់យ៉ាងច្បាស់ថា មិនចង់ឱ្យអ្នកដទៃលួចថតរូបគូរបស់នាង និងលោក Songkarn ទេ អាចមកសុំថតរូបត្រង់ៗបាន។

ទន្ទឹមនឹងការបើកបង្ហាញរូបរបស់គូស្នេហ៍នេះ ជាសាធារណៈជាលើកដំបូងហើយ ពេលនេះគេក៏បានឃើញអ្នកទាំងពីរបណ្តើរគ្នាទៅដើរលេង ក៏ដូចជាទៅធ្វើបុណ្យរួមគ្នាថែមទៀតផង ដោយមិនខ្វល់ពីពាក្យរិះគន់របស់មហាជន ឬអ្នកដែលស្អប់ខ្ពើមនាងនោះឡើយ សំខាន់គឺនាងចង់បើកបង្ហាញពីទំនាក់ទំនងស្នេហាមួយនេះ ព្រោះតែមិនចង់ឮពាក្យគេថា នាងលាក់បាំង។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះលោក Songkarn បានលែងលះគ្នាដាច់ស្រេចហើយជាមួយនឹងអតីតភរិយា គឺតារាសម្តែងស្រីមុខស្រទន់អ្នកនាង Aff Taksaorn ហើយក៏កំពុងតែស្រលាញ់គ្នាយ៉ាងផ្អែមល្ហែមជាមួយនឹង Matt Peranee ដែលជាស្នេហាថ្មីផងដែរ ខណៈដែល Matt Peranee កំពុងតែរងនូវពាក្យរិះគន់ធ្ងន់ៗពីមហាជនទៅលើនាងថា ជាស្រីដណ្តើមប្តីគេ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមមកទស្សនារូបភាពរបស់អ្នកទាំងពីរពេលទៅធ្វើបុណ្យ និងញ៉ាំអាហារទាំងអស់គ្នា ៖