ឆក់ម្តងមិនបានសម្រេច ត្រឡប់មកវិញ ត្រូវប្រជាពលរដ្ឋចាប់បាន វាយទ្រោមខ្លួន 

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ ជិះម៉ូតូមកធ្វេីសកម្មភាពឆក់កាបូបពីនារីម្នាក់ មិនបានសម្រេចហេីយ ត្រូវបានប្រជាពលរដ្ឋដេញចាប់បានវាយទ្រោមខ្លួន ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩​ នៅចុះណុចគល់ស្ពានងាកាសស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវមុនីរ៉េត​ ស្ថិតក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក។

ជនសង្ស័យឈ្មោះ ព្រីង តួ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណេីតនៅភូមិ​ទេប ឃុំកោះខែ ស្រុកស្អាង ខេត្តកណ្តាល។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុ រូបគាត់បានចេញពីធ្វេីការបំណងជិះម៉ូតូម៉ាកធូដេ​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ1FS-4845 ទៅផ្ទះនៅខាងក្រោយវត្តស្ទឹងមានជ័យ ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកយ៉ាម៉ាហា​ អ៊ិចហ្សិចទ័រ​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ 1HB-2656 ធ្វេីដំណេីរមកពីក្រោយ ហេីយបានធ្វេីសកម្មភាពឆក់កាបូប តែមិនបានសម្រេច ភ្លាមនោះជនសង្ស័យជិះហួសបន្តិច រួចក៏បកមកវិញធាក់ម៉ូតូគាត់ផ្តួល ឆក់ការបូបភ្លាមនោះក៏មានប្រជាពលរដ្ឋ ដែលនៅក្បែរឃេីញទាន់ក៏ដេញចាប់បានភ្លាមៗតែម្តង។

ក្រោយពេលកេីតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ច នាំយកទៅប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ដេីម្បីធ្វេីការសាកសួ៕ ដោយ ម៉េង