លោកជំទាវ ហ៊ុន ស៊ីណាត ស្នើព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពត មានវិធានការលើបុគ្គល យកឈ្មោះបងប្រុសរបស់នាយករដ្ឋមន្ត្រីប្រើដើម្បីឈ្នះ

ជម្រាបជូន !
លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត
កម្មវត្ថុ៖ សំណើសុំមានវិធានការលើបុគ្គល ឈ្មោះ ប៉ូ នាប (ហៅ អ៊ឹង នាប) ដែលបានក្លែងហត្ថលេខារបស់បងប្រុសនាងខ្ញុំ ចុះថ្ងៃទីថ្ងៃទី០៤ ខែ០៦ ឆ្នាំ២០០៥ និងថ្ងៃទី២០ ខែ១០ ឆ្នាំ២០០៥ ដើម្បីឈ្នះក្តីក្នុងរឿងក្តីប្តឹងទាមទារដីដោយគំនិតទុច្ចរិត។

តបតាមកម្មវត្ថុ និង យោងខាងលើ នាងខ្ញុំសូមជម្រាបជូនលោកព្រះរាជអាជ្ញាជ្រាបថា បុគ្គលឈ្មោះ ប៉ូ នាប (ហៅ អ៊ឹង នាប) បានប្រព្រឹត្តិអំពើក្លែងហត្ថលេខារបស់បងប្រុសខ្ញុំ ដោយធ្វើលិខិតក្លែងចុះថ្ងៃទីថ្ងៃទី០៤ ខែ០៦ ឆ្នាំ២០០៥ និងថ្ងៃទី២០ ខែ១០ ឆ្នាំ២០០៥ ទៅកាន់តុលាការកំពូល ដើម្បីឈ្នះក្តីក្នុងរឿងប្តឹងទាមទារដីជាមួយនឹងប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិកំពង់ក្រុង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

ដូច្នេះពេលនេះ បងប្រុសខ្ញុំ គាត់បដិសេធលិខិតអន្តរាគមន៍ ចុះថ្ងៃទី០៤ ខែ០៦ ឆ្នាំ២០០៥ និងថ្ងៃទី២០ ខែ១០ ឆ្នាំ២០០៥ ទាំងស្រុង ដោយមូលហេតុមិនមែនជាហត្ថលេខារបស់បងប្រុសទេ និងស្នើសុំលោកព្រះរាជអាជ្ញា មានវិធានការលើជនប្រព្រឹត្តិអំពើក្លែងនេះ ហើយពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ ជួយដល់ប្រជាជនដែលរងគ្រោះដោយអំពើរបស់ឈ្មោះ ប៉ូ នាប (ហៅ អ៊ឹង នាប) បានបាត់បង់ដីជាកម្មសិទ្ធ។

អាស្រ័យហេតុនេះ សូមលោកព្រះរាជអាជ្ញា មេត្តាទទួលនូវសំណើរបស់នាងខ្ញុំដូចមានក្នុងកម្មវត្ថុខាងលើ ។
សូមលោកព្រះរាជអាជ្ញា ទទួលនូវការរាប់អានអំពីនាងខ្ញុំ សូមភ្ជាប់មកជាមួយនូវលិខិតបដិសេធ។ ថ្ងៃនេះ ក៏សុំលាមិត្តរួម Facebook ទៅក្រៅប្រទេសមួយរយៈ មិនដឹងថា ប៉ុន្មានខែទេ ទើបត្រលប់មកវិញ។ ជម្រាបបងប្អូនដែលមកឱ្យខ្ញុំជួយនោះ នាងខ្ញុំជួយបានតែប៉ុណ្ណឹងទេ៕
រាជធានីភ្នំពេញ, ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩