សមត្ថកិច្ច និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅសាលាដំបូងក្រុងព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ព្រះសីហនុ៖ វេលាម៉ោង១៥ៈ០០នាទី ថ្ងៃទី០៧​ ខែមករា ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបានកសាងសំណុំបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន បង្រ្កាបកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្រុម៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ ករណីនេះ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖

១. ឈ្មោះបុត ផល្លី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្រុកកំណើតភូមិកំពង់ក្ដី ឃុំគោក ធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ បច្នុប្បន្នរស់នៅក្រុម៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

២. ឈ្មោះលាង ជ័យ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្រុកកំណើតភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

បច្ចុប្បន្នស្នាក់នៅម្តុំរោងចក្រយូសុីន សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ដកហូតវត្ថុតាងរួមមាន៖

– ម្សៅសថ្លា ចំនួន៩កញ្ចប់ (ទម្ងន់សុទ្ធ០,៦០ក្រាម)

– ទូរស័ព្តដៃ ២គ្រឿង

– ម៉ូតូចំនួន ២គ្រឿង

– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន១៕ ដោយ វ៉ើន កញ្ញា