ជួយស៊ែផង មានបងប្អូនណាបានបាត់កូនស្រីទេ

ភ្នំពេញ៖ ក្មេងស្រីជំទង់ម្នាក់ ត្រូវអ្នកភូមិទួលសំបូរប្រទះឃើញដេកនៅក្នុងផ្សារមួយយប់ លុះព្រឹកឡើងទើបរាយការណ៍ជូនសមត្ថកិច្ច បើតាមឱ្យដឹងពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថាក្មេងស្រីជំទង់ខាងលើនេះ មិនមែនជាអ្នកភូមិទួលសំបូរទេ មិនដឹងជាមកពីកន្លែងណា។

នៅរសៀលថ្ងៃទី៧ មករាម្សិលមិញនេះ គេឃើញក្មេងស្រីខាងលើដែលមានសប្បុរស្រអែម ពាក់អាវយីតដៃខ្លី ពណ៌ក្រហម ស្លៀកខោខ្លី ពណ៌ទឹកប៊ិច បានដើរមកម្តុំផ្សារទួលសំបូរ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ ហើយក៏បានអង្គុយលេង ដោយមានសភាពដូចជាត្រូវថ្នាំសណ្តុំ ខ្សត់ខ្សោយកម្លាំង រហូតដល់យប់ក៏បានប្រាស់ខ្លួនដេក លើគ្រែលក់សាច់ជ្រូកអស់ពេញមួយយប់តែម្នាក់ សំណាងណាស់ដែលគ្មានជនឆ្លៀតឱកាសធ្វើបាបរូបនាង លុះព្រឹកឡើងទើបម្ចាស់តូបលក់សាច់ជ្រូក បានដាស់ឱ្យក្រោកសួរមូលហេតុ ក៏នាងមិនឆ្លើយ មិនដឹង ហាក់ដូចជាត្រូវថ្នាំសណ្តំ ទើបលោកចៅសង្កាត់រង និងប៉ូលិសប៉ុស្តិ៍ព្រៃវែង បញ្ជូនទៅកាន់មណ្ឌសុខភាពព្រៃវែង ដើម្បីឱ្យក្រុុមគ្រូពេទ្យធ្វើការសង្រ្គោះ។

បច្ចុប្បន្នក្មេងស្រីជំទង់លើនេះ កំពុងតែសំរាកព្យាបាលនៅមណ្ឌលសុខភាពសង្កាត់ព្រៃវែង ហើយសមត្ថកិច្ចស្រាវជ្រាវរកអាណាព្យាបាល មកទទួលយកកូនស្រីរបស់គាត់ ត្រលប់ទៅវិញ៕ ដោយ សួងសាម