អីយ៉ា! ឃុយ​ ​ម៉ី​ហៀង​ មានសម្រស់មិនចាញ់មនុស្ស​ពេញវ័យប៉ុន្មានទេ​ ពេលតែងខ្លួនបែបនេះ

មកដល់ពេលបច្ចុប្បន្ននេះ​ កុមារី​ ​ឃុយ​ ​ម៉ី​ហៀង​ ​ទើបតែបាន​ចេញ​បទចម្រៀង​ផ្ទាល់ខ្លួន​បាន​មួយ​បទ​ប៉ុណ្ណោះ​ ​ស្របគ្នានេះផងដែរ តា​រា​ចម្រៀង​វ័យក្មេង​រូប​នេះ​ហាក់​បីដូចជា មិនសូវ​លេចមុខ​នៅក្នុង​សកម្មភាព​សិល្បៈ​ដូច​មិត្តភក្តិ​ដែល​ចូល​ប្រឡូក​ដំណាល​នាង​នោះ​ទេ​ ​។​ ​ថ្មី​ៗ​នេះ​ ​ឃុយ​ ​ម៉ី​ហៀង​ ​បាន​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ក្រោយពី​ឃើញ​សម្រ​ស់​នាង​ស្អាត​ប្លែក​មិនចាញ់​មនុស្ស​ពេញវ័យប៉ុន្មានទេ​ ​។​ ​

ជាមួយគ្នានេះដែរ ការ​ស្លៀកសម្លៀកបំពាក់​ឈុត​រ៉ូប​វែង​ពណ៌ទឹកប៊ិច​ជាមួយនឹង​ការ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាតនេះ​ គេ​សង្កេត​ឃើញថា​កុមារី​ ​ឃុយ​ ​ម៉ី​ហៀង​ ​មាន​សម្រស់​ស្អាត​ប្លែកភ្នែក​គួរ​ឱ្យ​ស្រឡាញ់​ ខ្លាំងណាស់​។​ ​ក្នុង​នោះ​ផងដែរក៏​មានការ​សរសើរ​ពី​សំ​ណា​ក់​អ្នកគាំទ្រ​ថា ​ស្អាត​ប្លែកភ្នែក​តែម្តងអាយ​ដ​លតូច​ ​និង ខ្លះ​ថា​ខាន​ឃើញ​យូរ​ ​ឃុយ​ ​ម៉ី​ហៀង​ ​ធំ​ប្លែក​ហើយ​ស្អាត​ថែម​ទៀត​ ​មើលទៅខ្មៅស្រស់តែម្តង ។

ថ្វីដ្បិត​មិន​ទទួល​បាន​ពាន​ក្នុង​កម្មវិធី​ ​The​ ​Voice​ ​Kids​ ​Cambodia​ ​រដូវ​កាល​ទីមួយ​ក៏​ពិតមែនតែ​ ​ឃុយ​ ​ម៉ី​ហៀង​ ​ទទួល​បានការ​ចាប់អារម្មណ៍​ពីសំណាក់​មហាជន​ច្រើន​គួរសម​ដោយសារ​នាង​មានសំឡេង​​ពីរោះ​ និង អាចច្រៀងបទពីដើមបានមិនចាញ់​មនុស្ស​ពេញវ័យ​ឡើយ​ ​។​ ​មកដល់ពេលនេះ​ ​ឃុយ​ ​ម៉ី​ហៀង​ ​ទើប​ថត​បទចម្រៀង​បាន​មួយ​បទ​ប៉ុណ្ណោះ​ដែល​មាន​ចំ​ណង​ជើង​ថា​ ​«ក្តី​រំពឹង»​ ​៕​ ​