ខ្ចូតខ្លាំងណាស់!! កូនស្រីតារាចិត្តធម៌ ស្រីអូន កើតមិនទាន់បាន១ខែផង មានមុខមាត់ស្អាតខ្លាំងណាស់ ពិសេសនោះគឺ….!

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ តារាហ្វេសប៊ុកចិត្តធម៌អ្នកនាង ស្រីអូន ហើយដែល អ្នកនាង តែងតែមានទឹកចិត្តល្អ ជួយដល់អ្នកដទៃកំពុងជួបទុក្ខលំបាកជាច្រើន។ ជាក់ស្តែងកាលពីជិតមួយខែមុននេះ តារាស្រីរូបនេះ ក៏បានសម្រាលកូនស្រីម្នាក់យ៉ាងសុវត្ថិភាព ក្រោយពេលពរពោះយ៉ាងលំបាកអស់ពេលជាច្រើនខែ ដែលក្នុងនោះក៏មានបណ្តាមហាជនជាច្រើនស្រលាញ់ និងចូលចិត្តនាង បាននាំគ្នាចូលរួមអបអរគ្រប់គ្នា។

ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៀតនោះគឺ មុខមាត់កូនស្រីដែលទើបនឹងកើត របស់តារាស្រីចិត្តធម៌រូបនេះ មានទម្រង់មុខV ចង្កាស្រូច គួរឱ្យស្រលាញ់តាំងតែពីក្មេង និងអាចក្រឡាប់បាន ខណៈពេលដែលទើបមានវ័យ២៦ថ្ងៃប៉ុណ្ណោះ។

មុខមាត់ស្រស់ស្អាតតាំងពីតូចរបស់កូនស្រីនាង ក៏បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះនាងតូច យូលីន ពិតជាមានសម្រស់ស្អាតខ្លាំង ចុះទម្រាំដល់ពេលពេញវ័យទៀត មិនដឹងជាសម្រស់នាងកាន់តែប្រែទៅកាន់ភាពស្អាត ដូចម្តាយម្តាយដែរទេ៕  គួរបញ្ចាក់ផងដែរថា តារាហ្វេសប៊ុកចិត្តធម៌ អ្នកនាង ស្រីអូន  តែងតែមានទឹកចិត្តល្អ ជួយដល់អ្នកដទៃកំពុងជួបទុក្ខលំបាកជាច្រើន មិនត្រឹមតែប៉ុណ្ណោះគាត់ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ទេ។

សូមទស្សនាកម្រងរូបភាព កូនស្រីរបស់តារាហ្វេសប៊ុករូបនេះខាងក្រោម៖