ឈ្មោះ​បេក្ខភាព​​ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំកម្ពុជា ទីបំផុតព្រឹទ្ធសភា​អាមេរិក​បានសម្រេចចិត្ត​​ជំទាស់ និងបញ្ជូន​​ត្រឡប់ទៅឲ្យលោក ត្រាំ ​វិញ

វ៉ាស៊ីនតោន៖ ឈ្មោះ​បេក្ខភាព​​ឯកអគ្គរដ្ឋទូត​អាមេរិក លោក Patrick Murphy ដែលលោក ដូណាល់ ត្រាំ គ្រោងបញ្ជូនទៅប្រទេសកម្ពុជានោះ ទីបំផុតព្រឹទ្ធសភា​អាមេរិក​បានសម្រេចចិត្ត​​ជំទាស់ និងបញ្ជូនទៅឲ្យទៅ​លោកប្រធានាធិបតីអាមេរិករូបនេះវិញហើយ។ នេះបើតាម​ការបង្ហោះ​នាដើមខែមករា ឆ្នាំ២០១៩នេះនៅក្នុងគេហទំព័រសភាអាមេរិក congress.gov ។

លោក Murphy គឺជា​ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការតំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក និងបានបញ្ចប់ការ​សិក្សាមកពីសាកលវិទ្យាល័យនៃរដ្ឋ វ៉ឺម៉ុនត៍ (Vermont)។

ការបញ្ជូន​​បេក្ខភាព​របស់លោក Murphy ​​ត្រឡប់ទៅឲ្យលោក ត្រាំ ​វិញខាងលើនេះ គឺត្រូវបានធ្វើឡើង​បន្ទាប់ពី​បេក្ខភាព​​លោក Murphy មិន​ត្រូវបាន​ព្រឹទ្ធសភា​​នីតិកាល​ទី​១១៥ យល់ព្រម​ទទួលយក។

សូមបញ្ជាក់ថា លោក Murphy ត្រូវបាន​លោក ដូណាល់ ត្រាំ ជ្រើសរើសជាបេក្ខភាព​ឯកអគ្គរដ្ឋទូត​​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​របស់​អាមេរិក ​​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​​កាលពី​ថ្ងៃទី​១០ ខែសីហា​ ជំនួសតំណែង​អគ្គរដ្ឋទូតផុតអាណត្តិ លោក វីលៀម ហេដត៍ (William A Heidt)។

សំណើ​តែងតាំង​​លោក ត្រូវបញ្ជូន​ទៅដល់​ព្រឹទ្ធសភា​​នៅ​ថ្ងៃទី​១៦ ខែ​សីហា ស្របពេល​គណៈកម្មាធិការ​​ទំនាក់ទំនងបរ​ទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​ បាន​បើកវេទិកា​ដេញដោល​រូប​លោក​​កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៨​៕