ចង់ដឹងទេថា!! មូលហេតុអ្វីបានជា Chung Ha តារាចម្រៀងស្រី K-pop ដ៏ល្បីឈ្មោះ​​ម្នាក់ ចាយវាយត្រឹមតែ ៤៤៨ដុល្លារក្នុងមួយខែ គឺដោយសារតែ…

កាលពីពេលថ្មីៗនេះ Chung Ha អតីតសមាជិកក្រុម I.O.I បានផ្តល់បទសម្ភាសន៍អំពីការដោះបំណុលគ្រួសារ និងប្រាក់ចំណូលដែលនាងរកបាន។ ក្រោយពីការរំសាយក្រុម I.O.I អស់រយៈពេល២ឆ្នាំកន្លងមក Chung Ha បានបង្ហាញខ្លួនជាអ្នកចម្រៀងទោល​ ដែលមានប្រជាប្រិយភាពមិនធម្មតា តាមសមត្ថភាពនៃការច្រៀង ជាពិសេសក្បាច់រាំគឺបង្កើតដោយខ្លួននាងផ្ទាល់។ គួរបញ្ជាក់ឱ្យដឹងដែលថា Chung Ha ទទួលបានពានរង្វាន់ធំៗជាច្រើនគួរឱ្យសម្គាល់ បើទោះបីជានាងច្រៀងទោលតែម្នាក់ឯងក្តី។

នាងបានបង្ហើបប្រាប់ នៅក្នុងកម្មវិធីទូរទស្សន៍មួយ អំពីប្រាក់ចំណូលដែលនាងរកបាន ដោយនាងបានបញ្ជាក់ថា «ប្រាក់ទាំងអស់គឺនាងប្រគល់ឱ្យម្តាយរបស់នាង ជាអ្នកគ្រប់គ្រងដើម្បីទូទាត់ផ្សេង ព្រមទាំងបំណុលគ្រួសារផងដែរ ដោយនាងដកពីម្តាយរបស់នាងត្រឹមតែ ៥០ម៉ឺន វ៉ុនប៉ុណ្ណោះ (448 USD) សម្រាប់ចាយវាយ» ។ នាងបន្ត «ក្នុងករណីដែលនាងចង់បានបន្ថែមគាត់នឹងឱ្យនាងបន្ថែម តែនាងគ្មានពេលសម្រាប់ចាយវាយខ្ជះខ្ជាយវានោះទេ ព្រោះដោយសារបច្ចុប្បន្នភាពនាងមានការងារមមាញឹកខ្លាំង»។ នាងបានប្រាប់ទៀតថាម្តាយរបស់នាងមិនព្រមចាយវាយលុយដែល Chung Ha បានផ្ដល់ឱ្យនោះទេ ទោះបីជា Chung Ha បានប្រាប់ឱ្យគាត់យកលុយនោះទៅចាយវាយក៏ដោយ ហើយម្ដាយរបស់នាងគឺ កំពុងប្រើប្រាស់កាបូបប្រភេទអេកូធម្មតាមួយព្រោះគាត់មិនចង់ចំណាយលុយដែល Chung Ha រកបាន។ ដោយសារហេតុនេះ ហើយនាងបានទិញកាបូបប្រ៊េនមួយ ឱ្យទៅម្ដាយរបស់នាងដើម្បីប្រើប្រាស់កាលពីថ្ងៃបុណ្យណូអែល។ ចុងក្រោយនាងបញ្ជាក់ថា «ម្តាយនាងចង់ទៅធ្វើដំណើរទៅទស្សនាប្រទេសជប៉ុន ហើយនាងក៏ភ្ញាក់ខ្លួនថានាង និងម្តាយនាងមិនដែលធ្វើដំណើរកម្សាន្តជាមួយគ្នាម្តងឡើយ។ បើសិនជាមានពេលនាងចង់ធ្វើដំណើរកម្សាន្តទៅប្រទេសជប៉ុនជាមួយគាត់ ទោះបីជារយៈពេលបន្តិចក្តី»។ ម្តាយរបស់ Chung Ha ពិតជាសំណាងដែលមានកូនកត្តញ្ញូបែបនេះ៕​