អីយ៉ា!! ទីបំផុត អ្នកដឹកនាំសម្តែងជ្រើសយករឿងស្នេហាពិតរបស់​ សុខ សុម៉ាវត្តី និងកីឡាកររូបសង្ហាមកធ្វើជារឿងខ្លីមួយបែប…

ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកគាំំទ្រជាច្រើន ក្រោយមកអ្នកដឹកនាំសម្តែងលោក Rith Omega បានយករឿងរ៉ាវស្នេហាពិតរបស់តារាសម្តែង និងជាពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី ជាមួយនឹងកីឡាករបាល់ទាត់​រូបសង្ហាលោក លី វ៉ាហេទ យកមកផលិតចេញជាសាច់រឿងបែប Short Film មួយ។

ដោយឡែកក្នុងនោះផងដែរ គេឃើញថាការសម្តែងសាច់រឿង Short Film មួយនេះ គឺ សុខ សោម៉ាវត្តី និងកីឡាករ លី វ៉ាហេទ ក៏ជាអ្នកសម្តែងដោយផ្ទាល់ និងជាអ្នកផ្តល់សិទ្ធិឱ្យខ្សែរឿងខ្លីនេះកើតឡើងផងដែរ។ ក្នុងនោះផងដែរ លោក​ Rith Omega បានសរសេររៀបរាប់ថា៖ “សាច់រឿង Short Film ថ្មីរបស់ខ្ញុំនិយាយពីជីវិតស្នេហាពិតរបស់ តី​ និង វ៉ាហេទ និយាយពីឧបសគ្គដែលពួកគេបានហែលឆ្លងកន្លងមក​ សាច់រឿងយ៉ាងណា​ ក្រោយខ្នងសាធារណជនទាំងអស់គ្នា​ ?”ពិសេសមានអ្នកគាំទ្រជាច្រើនកំពុងទន្ទឹមរង់ចាំតាមដានទស្សនាឆាប់ៗនេះ ដោយ​មិនអាចរង់ចាំបានទេព្រោះចង់ដឹងថាមានរឿងអ្វីខ្លះចំពោះពួកគេទាំំង២ ទោះជាខុសវ័យគ្នាបន្តិច តែពិតជាស័ក្ដិសមគ្នាណាស់។

គួររម្លឹកផងដែរថា សុខ សោម៉ាវត្តី និង លី វ៉ាហេទ តែងតែបង្ហាញពីភាពផ្អែមល្ហែម ទោះ​បី​ជាមិន​ដែល​និ​យា​យ​ដោ​យ​​ផ្ទា​ល់​រឿង​​ស្នេ​ហា​​ដោយ​បើ​ក​​ចំ​ហក្តី តែបើនិយាយពីទំនាក់ទំនងពួកគេពិតជាស្អិតល្មួតយ៉ាងខ្លាំងស្ទើរតែធ្វើឱ្យមហាជនឈាមច្រមុះតែម្តង។ ក្រោយពីបានបង្ហោះសារ និងរូបភាពបង្ហាញពីសកម្មភាពថតក្រៅឆាករួចមក មានអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំមើលថាសាច់រឿង Short Film មួយនេះល្អមើលយ៉ាងណា ហើយអ្វីដែលពិសេស គឺខាងប្រុសលោក លី វ៉ាហេទ ក៏បានធ្វើការបើកចំហស្នេហារបស់ខ្លួន ដោយបានដាក់ទំនាក់ទំនងយ៉ាងផ្អែមល្អែមជាមួយនឹង សុខ សោម៉ាវត្តី នៅលើបណ្តាញសង្គម ហើយធ្វើឱ្យអ្នក​ដែ​លនិ​យម​លេង​ហ្វេសប៊ុ​ក​ជា​ច្រើន​​មាន​ការ​ភ្ញា​ក់​ផ្អើល និងអបអរសាទរចំពោះគូស្នេហ៍មួយគូនេះ។ ជាមួយគ្នានេះដែរបណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបនៅក្នុងចិត្ត ថែមទាំំងសង្ឃឹមថា​អ្នកទាំងពីរនឹងមានដំណឹងល្អឆាប់ៗនេះផងដែរ៕

ចង់ដឹងថាពិត ឬយ៉ាងណា​ ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖