រំភើបជំនួស! ក្នុងថ្ងៃពិសេសរបស់ខ្លួនឯង វ៉ាង ស្រីណូ ជូនកាដូឱ្យ អ្នកមានគុណទាំងពីរ គឺលុយដុល្លាទាំងដុំៗតែម្តង

ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថាតារាសម្តែងដ៏មានប្រជាប្រិយភាព កញ្ញាវ៉ាង ស្រីណូ ហាក់ដូចជាស្ងាត់ពីការងារសិល្បៈ ក៏ប៉ុន្តែបើងាកមកមើលពីជីវិតឯកជន ក៏ដូចជាមុខជំនួញរកស៊ីផ្ទាល់ខ្លួនរបស់នាងវិញ ក៏កាន់តែមានបាន ហាយសូរកាន់តែខ្លាំងឡើងគួរឱ្យសរសើរបំផុត។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលនាង និងគ្រួសារបានរៀបចំពិធីខួបកំណើតយ៉ាងអធិកអធម ដែលមានការចូលរួមពីបណ្តាគ្រួសារជាច្រើននាក់។ ប៉ុន្តែអ្វីដែលពិសេសទៀតនោះគឺ តារាស្រីរូបនេះ ក៏បានធ្វើឱ្យអ្នកមានគុណទាំងពីរ រំភើបនៅក្នុងថ្ងៃដ៏ពិសេសនេះដែរ។

ជាមួយគ្នានេះដែរ នាងបានធ្វើការរំលឹកដឹងគុណ ទៅកាន់អ្នកមានគុណទាំងពីរដែលបានផ្តល់កំណើតឱ្យខ្លួន ដែលមានជាកាដូ ដ៏មានតម្លៃ គឺលុយដុល្លារចំនួន២ដុំ ជូនទៅកាន់ឪពុកម្តាយរបស់នាងទៀតផង។ ទង្វើមួយនេះ បានធ្វើឱ្យបណ្តាអ្នកគាំទ្រជាច្រើន ពេញចិត្តយ៉ាងខ្លាំង ព្រោះភាគច្រើនមានតែគ្រួសារ ក៏ដូចជាម្តាយឪពុកទេដែលជូនកាដូដល់ខ្លួនក្នុងថ្ងៃកំណើត តែសម្រាប់តារារូបនេះវិញនាងបានគិតខុសពីគេ ដោយបានជូនលុយដុល្លារទាំងដុំៗ ជូនដល់អ្នកមានគុណទាំងពីរឱ្យលោកសប្បាយចិត្តទៅវិញ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖