មិននឹកស្មាន! Lisa ត្រូវអ្នកគាំទ្រក្រុម BTS និងកូនក្រុមដទៃទៀត បានចូលរួមលើកទឹកចិត្តដែរ

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បី Lisa ជាសមាជិកក្រុម BLACKPINK បានជួបបញ្ហាមួយគឺការរិះគន់ និងមើលងាយយ៉ាងខ្លាំងពីសំណាក់ ប្រជាជនកូរ៉េមួយចំនួន ដោយសារតែនាងជាសមាជិកតែម្នាក់ដែលមិនមែនជាជនជាតិកូរ៉េ នៅក្នុងក្រុម។

បញ្ហានេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ អ្នកគាំទ្រក្រុម Kpop ដទៃទៀត ដែលមានសមាជិកក្រុម ជាជនបរទេសដូចគ្នា។ ពួកគេបាននាំគ្នា លើកទឹកចិត្តចំពោះ Lisa។ ក្នុងនោះដែរ សូម្បីតែអ្នកគាំទ្រ BTS ដែលត្រូវបានគេស្គាល់ថា ជាក្រុមអ្នកគាំទ្រដ៏ធំមួយ ក៏បានចូលរួមជាមួយនឹង អ្នកគាំទ្រក្រុមដទៃទៀតផងដែរ ក្នុងការលើកទឹកចិត្ត និងបង្ហាញការគោរពដល់ Lisa។

ជាក់ស្ដែង ពួកគេក៏បានរំលឹកពី សុន្ទរកថាដែល RM ធ្លាប់បាននិយាយនៅក្នុង អង្គប្រជុំធំនៃអង្គការសហប្រជាជាតិ ដែលលោកតែងតែបង្ហាញពី សេចក្ដីស្រលាញ់ និងភាពស្មើភាពគ្នា របស់មនុស្សគ្រប់ៗរូបនៅក្នុងសង្គម។ មិនថាពួកគេមកពីទីណា? ជាអ្នកណា? មានពណ៌សម្បុរបែបណានោះទេ។

ជាការពិតណាស់ មិនមែនត្រឹមតែ RM ម្នាក់នោះទេ ជារឿយៗ សមាជិកក្រុម BTS តែងតែរំលឹកដល់អ្នកគាំទ្ររបស់ខ្លួន ឱ្យចេះស្រលាញ់ខ្លួនឯង និងចែករំលែកសេចក្ដីស្រលាញ់ចំពោះអ្នកដទៃ ដែលនៅជុំវិញខ្លួនផងដែរ។ ទាំងនេះហើយ ជាហេតុផលដែលធ្វើឱ្យពួកគេចូលរួម trend hashtags #RespectLisa ព្រោះតែគិតថា វាដូចជាអយុត្តិធម៌ពេកហើយ ដែលមនុស្សមានទេពកោសល្យម្នាក់ ត្រូវបានគេចោមរោមស្អប់ ព្រោះតែខុសជាតិសាសន៍បែបនេះ៕

ដើម្បីជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖​