ស្វីតពេកហើយ!! នាយព្រែក ត្រូវអនាគតភរិយា Surprise ខួបកំណើតឱ្យយ៉ាងផ្អែមល្ហែម

ប្រិយមិត្តបានដឹងរួចមកហើយថា ពិធីករនាយព្រែក បានចាប់ដៃភ្ជាប់​ចំណង​ស្នេហ៍ជាគូដណ្តឹងនឹងគ្នារួចមកហើយ។ រយៈពេលថ្មីៗនេះឃើញថា ពិធីករដ៏មានប្រជាប្រិយភាពរូបនេះ តែងតែបង្ហាញភាពផ្អែមល្ហែម ជាមួយនឹងគូដណ្តឹងរបស់ខ្លួនជានិច្ច ធ្វើឱ្យអ្នកគាំទ្រស្ទើរតែឈាមច្រមុះទៅហើយ ព្រោះតែគូដណ្តឹងមួយគូនេះពិតជាផ្អែមល្ហែមគ្រប់ពេលគ្រប់វេលា មិនថាក្នុងប្រទេស ឬក្រៅប្រទេសឡើយ។ ជាពិសេស ពិធីខួបកំណើតរបស់​លោកលើកនេះ ត្រូវបានគូដណ្ដឹងប្រារព្ធធ្វើឡើងនៅឯប្រទេសថៃ ដែលពោរពេញទៅដោយក្ដីស្រឡាញ់ រួមនឹងរូបថតស្វីតៗគ្រប់សន្លឹក ដែលធ្វើឱ្យអ្នកអត់គូមួយចំនួន ឃើញហើយសឹងតែលើសជាតិស្ករ។

កាលពីពេលថ្មីៗនេះ នាយ ព្រែក បានបណ្តើរគូដណ្តឹង និងគ្រួសាររបស់លោក ទៅដើរលេងនៅប្រទេសថៃយ៉ាងមានក្តីសុខបំផុត។ ក្នុងពេលជាមួយគ្នានោះដែរ គូណ្តឹងរូបស្រស់របស់លោក បានឆ្លៀតពេលដ៏ពិសេសរៀបចំ Surprise ខួបកំណើត ដល់លោក មើលទៅហាក់ដូចជាមានក្តីសុខ និងពោរពេញដោយសុភមង្គលជាខ្លាំង នេះ​បើឃើញតាម​រយៈរូបភាព ដែលបានបង្ហោះជាសាធារណៈលើបណ្តាញសង្គមរបស់លោក។ អមជាមួយរូបភាពទាំងនោះដែរ គូដណ្ដឹងរបស់តារាប្រុសរូបនេះបានសរសេរថា៖ “09/01/2019 Happy birthday My LOVE រីករាយថ្ងៃកំណើតណាបងសំលាញ់ ???ឆ្នាំនេះខុសពីឆ្នាំមុន គឺអូន Surprise បងឡើងបះសក់នៅថៃ ហាហា បងអត់ដឹងខ្លួនសោះហ្មង ព្រោះស្មានអត់ដល់ ?អូនជូនពរមនុស្សល្អរបស់អូន ប្រាថ្នាអ្វីបានសំរេច មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការងារ បានសំរេចដូចអ្វីដែលបងប៉ងប្រាថ្នា និងមានសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ ហើយជូនពរឱ្យយើងទាំង២នាក់នៅជាមួយគ្នាបែបនឹងរាល់ឆ្នាំណា !!!! ស្រលាញ់គ្នាឱ្យខ្លាំងៗ អត់មានអីនិយាយច្រើនទេ ទោះនិយាយក៏មិនអស់ដែរ ដឹងតែថាស្រលាញ់បងខ្លាំងបំផុត សូមឱ្យឆ្នាំថ្មីបងជួបតែរឿងល្អៗ ពិសេសសសូមឱ្យបំណងប្រាថ្នាពួកយើង បានសំរេចឆាប់ៗនេះ”។

តាមរយៈសារបែបនេះ អាចបញ្ជាក់បានថា អ្នកទាំង២កំពុងតែមានសុភមង្គលបំផុតជាមួយគ្នានិង ស្រលាញ់គ្នាយ៉ាងខ្លាំង​ មិនចាញ់តារាប្រុសស្រីផ្សេងៗទេ។ មួយវិញទៀតអ្នកគាំទ្រជាច្រើន បានកោតសរសើរដល់ពួកគេគ្រប់ៗគ្នា ក្រោយពេលមើលរូបភាពហើយ អ្នកមិនទាន់មានគូមានអារម្មណ៍ថាចង់លើសជាតិស្ករដែរ ព្រោះថាមួយសន្លឹកណាក៏មានស្នាមថើមយ៉ាងផ្អែមល្ហែមដែរ។ មិនត្រឹមតែប៉ុណ្ណោះ សង្កេតឃើញតារាប្រុសរូបនេះ រំភើបចិត្តយ៉ាងខ្លាំង ហើយលោកក៏បានធ្វើការអរគុណដល់គូអនាគតដែលបានរៀបចំ Surprise យ៉ាងភ្ញាក់ផ្អើលបែបនេះផងដែរ៕

ចង់ដឹងថាផ្អែមលើសជាតិស្ករយ៉ាងណា មកមើលរូបភាពខាងក្រោមទាំងអស់គ្នា៖
https://www.facebook.com/teyloner/videos/2090713891218595/?t=65